តំណាងសហគមន៍ភូមិច្រណោល កំពុងសរសេរសំណើដើម្បីដាក់ទៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

តំណាង​សហគមន៍​ភូមិ​មួយ​នៅ​ក្រចេះ ប្ដេជ្ញា​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន

តំណាងសហគមន៍ដែលជាស្ត្រី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នៅតែបង្ហាញឆន្ទៈក្នុងការដាក់​សំណើបន្ថែមទៀតទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋាន បើទោះបីកន្លងមក សំណើទាំងនោះមិនត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយ​ក៏ដោយ។

អាជ្ញាធរស្រុក ចុះជួបជាមួយប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ ស្ថិតក្នុងឃុំរលួស​មាន​ជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ខេត្តក្រចេះ​សុំ​ឱ្យ​អាជ្ញាធរខេត្ត​កាត់ឆ្វៀលដី​ពួកគេ​ចេញ​ពី​គម្រោងដី​របស់​ក្រុមហ៊ុន

ប្រជាពលរដ្ឋមួយចំនួនដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ ស្ថិតក្នុងឃុំរលួស​មាន​ជ័យ ស្រុក​សំបូរ ខេត្តក្រចេះ សុំឱ្យអាជ្ញាធរពាក់ព័ន្ធកាត់ឆ្វៀលដីរបស់ពួកគេចេញពីគម្រោងដីវិនិយោគរបស់ក្រុមហ៊ុនឯកជន។

ពលរដ្ឋដែលអះអាងថាមានវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ បាននាំគ្នាទៅរារាំងគ្រឿងចក្រក្រុមហ៊ុនធ្វើកាឹរឈូសឆាយលើដីមានជម្លោះ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ខេត្តក្រចេះ​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីធ្លី​របស់​ពួកគេ

ប្រជាពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ ព្រមាន​ដុត​គ្រឿងចក្រ​របស់​ក្រុម​ហ៊ុនឯកជនមួយ ប្រសិនបើមិនមានដំណោះស្រាយ​រឿងដីធ្លីពីអាជ្ញាធរពាក់ព័ន្ធ ខណៈពួកគេអះអាងថា ​​ក្រុម​​ហ៊ុន​​នោះបាន​​ដាក់​​គ្រឿងចក្រ​ឈូស​​ឆាយ​ប៉ះ​ពាល់​លើ​ដីធ្លី​របស់​ពួក​គេ។​

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ក្រុងក្រចេះ​២​នាក់​ជា​បណ្ដោះ​អាសន្ន ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​កុមារី​២​នាក់

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង​ក្រចេះ ជាបណ្ដោះអាសន្ន ដោយចោទពី «បទប្រើហិង្សាដោយចេតនា បទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តទៅលើកុមារី២នាក់ កាលពីចុងខែតុលាកន្លងទៅ។ ​

សាលាពហុភាសាជួយ​កាត់​បន្ថយ​ការ​បោះ​​បង់​ការសិក្សានិង​ភាព​ក្រីក្រ​របស់​ជនជាតិ​ដើម​ភាគ​តិច​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថាសាលា​ពហុ​ភាសា​ដែល​មាន​បង្រៀនជាភាសាខ្មែរនិង​ភាសាជន​ជាតិ​ដើម​ភាគ​តិចកំពុង​ជួយ​ឲ្យ​កាត់​បន្ថយ​អត្រា​រៀនត្រួត​ថ្នាក់ ការ​បោះ​បង់​​ការ​​សិក្សានិង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ