ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយពលរដ្ឋនិងមន្ត្រីបក្សមូលដ្ឋាន នៅខេត្តព្រះសីហនុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ អំពាវនាវ​ក្នុងនាម​ជា​ព្រះ​ប្រធានបក្ស​ឱ្យ​សមាជិក​រួបរួមគ្នា

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បានយាងទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃសុក្រនេះ ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្ស បន្ទាប់ពីព្រះអង្គត្រូវបានអង្គសមាជបោះឆ្នោតជ្រើសតាំងជាព្រះប្រធានគណបក្ស កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

នរោត្ដម ចក្រា វុធ ក្នុងសមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

បុត្រា​ច្បង​សម្ដេច​ក្រុមព្រះ​ត្រូវ​បាន​សមាជបក្ស​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ជា​ព្រះប្រធានបក្ស

ដូចការគ្រោងទុក សមាជវិសាមញ្ញបានផ្ដល់សេចក្ដីទុកចិត្តផ្ដល់ព្រះរាជតួនាទី​ឱ្យបុត្រា​​ច្បង​​របស់​​សម្ដេច​​ក្រុមព្រះធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជំនួសសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ក្រោយពី​បិតា​​របស់​​ទ្រង់​យាង​​សោយ​​ទិវង្គតកាលពីខែវិច្ឆិកា ឆ្នាំមុន។

នរោត្ដម ចក្រា វុធ ក្នុងសមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

សមាជហ្វ៊ុនស៊ិនប៉ិច​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជា​ព្រះប្រធាន

សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិចបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បុត្រាច្បងរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជាព្រះប្រធានគណបក្សជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ។

ក្បួនដង្ហែឃោសនាគណបក្សហ្វ៊ុនស៊ិនប៉ិច

គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ នៅដើមខែកុម្ភៈ

គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសថា នឹងរៀបចំធ្វើសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ក្រោយពីការសោយទិវង្គតទៅរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ រួមនឹងសាច់សារលោហិតព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មកទទួលការយាងត្រលប់មកមាតុភូមិកម្ពុជានៃព្រះសពសម្ដេចក្រុមព្រះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

ក្រសួង​រម្លឹក​បក្សហ្វ៊ុនស៊ិនប៉ិច​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ដើម្បី​រើស​ប្រធានបក្ស ក្រោយ​សម្ដេច​ក្រុមព្រះ​ចូល​ទិវង្គត

ក្រសួងមហាផ្ទៃ ជំរុញឱ្យមេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចដោះស្រាយបញ្ហាផ្ទៃក្នុង មុនរៀបចំសមាជ​ប​ង្កើ​តក្បាល​ម៉ាស៊ីនដឹកនាំថ្មី ក្រោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចូលទិវង្គត។

ព្រះរាជពិធីបូជាព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅព្រះមេរុ មុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ក្រសួង​ជំរុញ​ឱ្យ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស ក្រោយ​សម្ដេច​ក្រុមព្រះ​ចូល​ទិវង្គត

ក្រសួងមហាផ្ទៃ ជំរុញឱ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​បញ្ហាផ្ទៃក្នុង និង​រៀបចំ​ធ្វើ​សមាជបង្កើត​ក្បាលម៉ាស៊ីនដឹកនាំ​គណ​បក្ស​​ ក្រោយ​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចូលទិវង្គត។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំដែលជារចនាសម្ព័ន្ធថ្នាក់ខេត្តនិងស្រុក នៃខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ព្រះអង្គម្ចាស់ ចក្រាវុធ ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​ដែល​ចង់​ជ្រកក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

ប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ មានព្រះរាជបន្ទូលប្រកាស​ស្វាគមន៍​​ចំពោះអតីត​ថ្នាក់​ដឹក​នាំ​បក្ស ឬអ្ន​កនយោបាយគណបក្សផ្សេងដែលចង់មករួមរស់ក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីនាំមក​នូវសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ