សមាជហ្វ៊ុនស៊ិនប៉ិច​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជា​ព្រះប្រធាន

នរោត្ដម ចក្រា វុធ ក្នុងសមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ម៉ម មុនីរតន៍)

សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិចបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បុត្រាច្បងរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជាព្រះប្រធានគណបក្សជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ។

ក្រៅពីនេះ អង្គសមាជក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងសមាជិកគណៈកម្មាធិការនាយកចំនួន៥៤រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៥៤រូបផងដែរ។

បន្ថែមលើនេះ សមាជគណបក្សក៏បានសម្រេចបង្កើតឧត្ដមក្រុមប្រឹក្សាជាន់ខ្ពស់ដែលតែងតាំងដោយប្រធានគណបក្ស។ ឧត្ដមក្រុមប្រឹក្សាជាន់ខ្ពស់នេះមានតួនាទីក្នុងការពិគ្រោះនិងផ្ដល់យោបល់ឱ្យប្រធានគណបក្ស ដើម្បីរៀបចំនិងដឹកនាំឱ្យត្រូវតាមត្រីវិស័យនិងគោលនយោបាយរបស់គណបក្ស។

សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានការចូលរួមពីសមាជិកនិងថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្តប្រមាណជា៥០០នាក់ ក៏បានសម្រេចកំណត់យកទីតាំងទីស្នាក់ការកណ្ដាលគណបក្សស្ថិតនៅផ្ទះលេខ២៨៥ ផ្លូវ៥៨ ភូមិ៣ សង្កាត់ផ្សារថ្មីទី៣ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ