ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូ បៃដិន ព្រមានចិនថា​អាចនឹងជួបផលលំបាកធ្ងន់ធ្ងរ​បើខ្លួនគាំទ្ររុស្សីក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ចូ បៃដិន ត្រូវបានរំពឹងថានឹងថ្លែងទៅកាន់ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃសុក្រនេះ ថា ប្រទេសចិន​​នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​គាំទ្រប្រតិ​បត្តិ​ការ​យោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលើការលើកឡើងនេះ​ជាការព្រមានមួយ​ស្របពេល​ជម្លោះ​រវាងប្រទេសទាំងពីរនេះកាន់តែឡើងកម្ដៅ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

រុស្ស៊ី​ដាក់​បម្រាម​មិន​ឱ្យ​លោក ចូ បៃឌិន និង​នាយករដ្ឋមន្ត្រី​កាណាដា​ចូល​ប្រទេស​របស់ខ្លួន

រុស្ស៊ីបាន​ឱ្យដឹង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បៃឌិន និងនាយក​រដ្ឋមន្ត្រីកាណាដា លោក Justin Trudeau រួមនឹងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួនទៀតនៅក្នុងបញ្ជីមួយដែល​ហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters។

លោក Yoon Suk-yeol ធ្វើដំណើរចូលរួមការបោះឆ្នោតមួយមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់កូរ៉េខាងត្បូង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

អាមេរិក​អបអរ​សាទរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់ឆ្នោតថ្មី

សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញ បានប្រកាសអបអរសាទរដល់លោក Yoon Suk-yeol ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង និងលើកឡើងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃឌិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូ បៃឌិន ទស្សន៍ទាយ​ពី​ជោគវាសនា​អាក្រក់​សម្រាប់​លោក ពូទីន បន្ទាប់​ពី​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ប្រធានាធិប​តីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការដែលលោកឈ្លានពានអ៊ុយក្រែន បើទោះបីជាយុទ្ធនាការយោធារបស់ខ្លួននៅពេលនេះហាក់ទទួលបានជោគជ័យក្នុងរយៈពេលខ្លីក៏ដោយ។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក​ ចូ បៃឌិន​ គាំទ្រ​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​ដ្រូន​របស់​អាមេរិក​​នៅ​​អាហ្វហ្គា​នីស្ថាន

សេតវិមានបានឱ្យ​​ដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន គាំទ្រឱ្យ​​មានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការវាយប្រហារដោយយន្ដហោះដ្រូន (drone) របស់អាមេរិក ដែលបានឆក់យកជីវិតជនស៊ីវិលអាហ្វហ្គានីស្ថានរហូតដល់ទៅ១០នាក់កាលពីខែមុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ