ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

មន្ត្រីថា​ក្រសួង​មិនទាន់​មាន​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​វីរុស​បំប្លែងថ្មី «អូមីក្រុង» នៅឡើយ

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ថ្លែងថា ក្រសួង​នៅមិន​ទាន់មានជា​​វិធាន​ការ​ថ្មីដើម្បី​ឆ្លើយតបទៅនឹងការរកឃើញ​វីរុសបំប្លែងថ្មី «អូមីក្រុង» នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោកនៅឡើយ ខណៈ​ក្រសួងកំពុងបន្តតាមដានវាយតម្លៃទៅលើហានិភ័យនៃវីរុសនេះបន្ថែមទៀតជាមុនសិន។

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជាង​២០០​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ជាង​១០​នាក់

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជាង២០០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺជាង១០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​៤០០​នាក់​ត្រូវ​បង្ខាំង​ឱ្យ​ធ្វើការ​ទាំង​មាន​ជំងឺ​កូវីដ-១៩​នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិក​ម្នាក់​បានស្លាប់ និង​ជាង​៤០០នាក់ផ្សេងទៀតត្រូវបាន​បង្ខាំងឱ្យធ្វើការងារទាំងមាន​ជំងឺកូវីដ-១៩ ដោយ​គ្មាន​ការ​យកចិត្តទុក​ដាក់ពី​ថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បិទ​រោងចក្រ​៣​នៅ​ចេជាង ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​រាប់រយ​ករណី

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាក​ដំណើរ​ការ​រោងចក្រចំនួន៣ ក្នុង«តំបន់សេដ្ឋកិច្ចពិសេសចេជាង» ជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ បន្ទាប់ពីរកឃើញករណីឆ្លងក្នុងចំណោមបុគ្គលិក​និងកម្មករយ៉ាងហោចជាង១០​០នា​ក់។

រដ្ឋា​ភិបាល​ឱ្យ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩​លើ​កម្មករ​ទូទាំង​ប្រទេស​ក្រោយ​ត្រលប់​ពី​បុណ្យ​ភ្ជុំ​វិញ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រ​សហគ្រាស​ទាំងអស់ត្រូវ​​ធ្វើតេស្ត​រកវីរុស​​កូវីដ-១៩លើ​កម្មករទូ​ទាំង​​​ប្រទេស ក្រោយ​​​ពួកគេ​​​​​ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ហើយ​ត្រលប់​​​ចូល​ធ្វើការងារ​​វិញ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលបានយកសំណាកមកពីរាជធានីភ្នំពេញ និងប្រទេសថៃ។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

កម្មករ​ក្រុមហ៊ុន​មួយ​ក្នុងខេត្ត​រតនគិរី​ដែល​ឆ្លង​កូវីដ-១៩​ ថា​ខ្លួន​មិន​ទាន់​ទទួល​បាន​ថ្នាំ​ព្យាបាល​

កម្មករមួយចំនួនដែលបម្រើការងារនៅក្រុមហ៊ុន ផាត់ដាវ របស់វៀតណាមដែលវិនិយោគដាំដំណាំចេក​ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី បានឱ្យដឹងថា ពួកគេ​ជាង៤០នាក់បានឆ្លងជំងឺកូវីដ-១៩ ហើយគ្រូពេទ្យមិនទាន់ផ្តល់ថ្នាំឱ្យលេបឬការព្យាបាលណាមួយនោះទេ​ ក្រោយពីធ្វើតេស្ត​ឃើញវិជ្ជមានរយៈពេល៥ថ្ងៃរួចទៅហើយ។

ក្រុមគ្រូពេទ្យបានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

ព្រះសង្ឃ​និង​​អ្នក​​ស្នាក់​​​នៅ​​វត្ត​​​ប្រមាណ​២​ម៉ឺន​​អង្គ/នាក់​នៅ​ភ្នំពេញ​​ ត្រូវ​​បាន​ធ្វើ​​តេស្ត​​​​​កូវីដ-១៩​

អាជ្ញាធរនិងមន្ត្រីសុខាភិបាលសហការជាមួយ​មន្ទីរ​ធម្មការ​រាជធានីភ្នំពេញ ​បាន​ចុះ​យកសំណាក​​ព្រះ​សង្ឃនិង​​អ្នក​​ស្នាក់នៅក្នុង​​វត្ត​​​ប្រមាណ២​ម៉ឺន​អង្គ/​នាក់ ដើម្បីតេស្តរកវីរុស​កូវីដ-១៩ ក្រោយ​រកឃើញព្រះសង្ឃនិងអ្នកស្នាក់នៅវត្ត​មួយចំនួន​ឆ្លងជំងឺនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ