ច្រកចូលផ្ទះសំណាក់មួយកន្លែងដែលមានបំពាក់ប្រព័ន្ធសុវត្ថិភាពស្កេនស្នាមម្រាមដៃ ក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ពលរដ្ឋថា «អនឡាញ» កក់កន្លែងសឹងតែពេញទាំងអស់នៅក្រុងប៉ោយប៉ែត

ផ្ទះសំណាក់ និងសណ្ឋាគារ​ជាច្រើននៅក្នុ​ង​ក្រុង​ប៉ោយ​ប៉ែត ត្រូវ​​បាន​​ក្រុ​ម​​ហ៊ុន​​តាម «អនឡាញ» កក់​ស្ទើរ​ទាំង​អស់​ ដើម្បី​ឱ្យ​ពលករបរទេសរបស់​​ខ្លួនស្នាក់នៅ។

សាកសពលោក ពេជ្រ ធា​រ៉េត ពេលបញ្ជូនមកផ្ទះវិញ ក្រោយពេលសមត្ថកិច្ចនាំខ្លួនលោកទៅ​សួរចម្លើយនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថាលោក​បាន​រាយ​ខ្សែភ្លើង​ឆក់​សម្លាប់​ប្រពន្ធរបស់ខ្លួន ខែមេសា ឆ្នាំ២០២១។

បទយកការណ៍៖ សំណុំរឿងក្ដីបុរសស្លាប់នៅបាត់ដំបង បន្សល់ទុកសោកនាដកម្មសម្រាប់សាច់ញាតិជនរងគ្រោះ

សេចក្ដីសន្និដ្ឋានចុងក្រោយរបស់ស្ថាប័នជំនាញ ពាក់ព័ន្ធសំណុំរឿងក្ដីបុរសម្នាក់ស្លាប់ក្នុងដៃសមត្ថកិច្ច ត្រូវបានបិទការស៊ើបអង្កេតកាលពីពេលថ្មីៗនេះ។ ករណីនេះបានបន្សល់ទុកសោកនាដកម្មជាថ្មីដល់សាច់ញាតិជនរងគ្រោះ ខណៈដែលមន្ត្រីសង្គមស៊ីវិលមើលឃើញថានៅមានភាពចម្រូងចម្រាសជាច្រើនដែលមន្ត្រីជំនាញមិនបានបកស្រាយ ហើយត្រូវបានកប់ទុកចោល។

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

វិស័យយុត្តិធម៌ក្នុងឆ្នាំ២០២២៖ ទាសភាព និងឧក្រិដ្ឋកម្មមានការកើនឡើង

ពាក្យ «សន្តិភាព» ត្រូវបានសរសេរនៅស្ទើរតែគ្រប់ទីតាំងអាគាររដ្ឋាភិបាលទាំងអស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែការអនុវត្តជាក់ស្ដែងហាក់មិនសូវជាមាននោះទេ។ ឆ្នាំ២០២២នេះ ត្រូវបានសង្កេតឃើញជាបន្តបន្ទាប់នូវសកម្មភាពនៃការរំលោភបំពាន និងអំពើពុករលួយពីមន្ត្រីរដ្ឋាភិបាល ក៏ដូចជាការបំភិតបំភ័យប្រឆាំងនឹងអ្នកហ៊ានផ្តល់ព័ត៌មានពីភាពមិនប្រក្រតី រួមនឹងអ្នកសារព័ត៌មាន ជាដើម។

លោក Chen Baorong ជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន។

ប្រធាន​ក្រុមជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ប្រតិបត្តិការ​ឆបោក អាច​នឹង​ត្រូវបាន​ដោះលែង​ក្នុង​ពេលឆាប់ៗនេះ

បុរសជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារ ខណៈដឹកនាំការជួយសង្គ្រោះកម្មករក្នុងប្រតិបត្តិការឆបោកមនុស្ស​រាប់រយនាក់ អាចនឹង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្តព្រះសីហនុ ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​ទោសរបស់លោកក្នុងសំណុំរឿង «ទាសករលក់ឈាម» ត្រូវបានបន្ធូរបន្ថយ។

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

លីកាដូ​ទាមទារ​ឱ្យ​បិទ​មណ្ឌលព្រៃស្ពឺ ក្រោយ​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិនត្រឹមត្រូវ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។

រថយន្តក្រុងរៀបចំដឹកជនបរទេសចេញពីប្លុកផ្ទះល្វែងក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ៣១០ ខណ្ឌបឹងកេងកង ឆ្ពោះទៅព្រលានយន្តហោះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

នគរបា​ល​បាន​សង្គ្រោះ​ជនបរទេស​រាប់សិបនាក់​ បញ្ជូន​ទៅ​កាន់​ព្រលាន​យន្តហោះ

រថយន្ត​ក្រុងចំនួន​​៣​គ្រឿងត្រូវបានដឹកនាំ​ដោយ​រថយន្ត​ស៊ីរ៉ែនរបស់​នគរបាល​​​ចេញ​ពី​​ផ្លូវ​លេខ៣១០ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង១២និង​២៥នាទី រំល​ង​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ។ មន្ត្រី​នគរបាលបាន​ទៅ​ឈរ​​ជើង​តាំង​ពី​ព្រឹក​ព្រលឹម​​ នៅ​អគារ​អាផាតមិន (Apartment) មួយ​កន្លែង និងបិទចរាចរណ៍មហា​វិថីព្រះមុនីវង្ស និងផ្លូវលេខ៦៣។ យ៉ាងហោច​ណាស់​មាន​រថយន្ត​នគរបាល​ចំនួន​៦គ្រឿង​​ចត​នៅ​តាម​ផ្លូវ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ