បុរសជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារ ខណៈដឹកនាំការជួយសង្គ្រោះកម្មករក្នុងប្រតិបត្តិការឆបោកមនុស្សរាប់រយនាក់ អាចនឹងត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទោសរបស់លោកក្នុងសំណុំរឿង «ទាសករលក់ឈាម» ត្រូវបានបន្ធូរបន្ថយ។
លោក ចេន បៅរ៉ុង (Chen Baorong) ដែលជាពាណិជ្ជករម្នាក់ និងជាប្រធានក្រុមសប្បុរសធម៌ចិន-កម្ពុជា បានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការធ្វើទារុណកម្មនៅទីតាំងឆបោកដែលភាគច្រើននៅក្នុងខេត្តព្រះសីហនុ។
លោក ចេន បៅរ៉ុង (Chen Baorong) បាននិយាយអំពីករណី «ទាសករលក់ឈាម» ដែលបុរសជនជាតិចិនម្នាក់ត្រូវបានប្រតិបត្តិការឆបោកបូមឈាម។ លោក ចេន បៅរ៉ុង (Chen Baorong) ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ រួមជាមួយនឹងជំនួយការរបស់លោកឈ្មោះ ចេន ហ្សៅហ៊ូ (Chen Xiaohua) អាយុ៤១ឆ្នាំ និងគ្រូពេទ្យម្នាក់នៅខេត្តព្រះសីហនុឈ្មោះ តាន់ ហ្សៅម៉ី (Tan Xiaomei) អាយុ៤១ឆ្នាំ។ អ្នកទាំងបីក៏ត្រូវបង់ប្រាក់ពិន័យផងដែរ។
លោក ចេន ហ្សៅហ៊ូ (Chen Xiaohua) និងជំនួយការរបស់លោកត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទញុះញង់ឱ្យមានការរើសអើង ធ្វើសេចក្ដីប្រកាសមិនពិត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការប្រើប្រាស់វិញ្ញាបនបត្រវិជ្ជាជីវៈដោយខុសច្បាប់។ លោក តាន់ ហ្សៅម៉ី (Tan Xiaomei) ត្រូវបានចោទប្រកាន់ថាជាអ្នកញុះញង់ និងធ្វើសេចក្ដីប្រកាសមិនពិត។
កាលពីថ្ងៃពុធ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានសម្រេចបន្ធូរបន្ថយទោសលោក ចេន ហ្សៅហ៊ូ (Chen Xiaohua) និងបុគ្គលទាំងពីររូបខាងលើ។ អ្នកទាំងបីនឹងជាប់ពន្ធនាគារតែ១០ខែប៉ុណ្ណោះ។
លោក ចេន ហ្សៅហ៊ូ (Chen Xiaohua) ត្រូវបានចាប់ឃុំខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅដើមខែមីនា ហើយទំនងជានឹងត្រូវដោះលែងនៅប៉ុន្មានថ្ងៃបន្ទាប់។
លោក លឹម ស៊ីណាត អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឆ្លើយតាមទូរសព្ទដោយនិយាយថា លោកមិនបានដឹងអំពីករណីនេះទេ។
លោក លី យ៉ានយ័នលុន (Li Yan Yuan Lun) អាយុ៣១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថាជា «ទាសករលក់ឈាម» និងត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ កាលពីចុងខែសីហា ក្នុងករណី «ប្រតិដ្ឋរឿង» ត្រូវបានព្យួរទោស ហើយលោកត្រូវបានបញ្ជូនត្រលប់ទៅប្រទេសចិនវិញ។
បន្ទាប់ពីសំណុំរឿង «ទាសករលក់ឈាម» ធ្វើឱ្យមានការចាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិ រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអាជ្ញាធរចិនជួយលុបបំបាត់ពាក្យចចាមអារ៉ាមនេះ និងជួយកម្ពុជាក្នុងការស្តារមុខមាត់របស់ខ្លួនឡើងវិញលើឆាកអន្តរជាតិ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Scam Rescue Leader to Be Released Soon After Appeal Court Reprieve