មន្ត្រីពាក់ព័ន្ធចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ និង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ភូមិព្រះពន្លា ភូមិតាទង់ និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២៕

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អនុគ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ យោគ​យល់ និងអនុ​គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះដោ​យ​ទឹក​ជំនន់ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយអត្រាការប្រាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរមើលគម្រោងផ្ទាំងពណ៌នាគម្រោងនានាសម្រាប់ការអភិវឌ្ឍនៅតំបន់រុនតាឯក ក្នុងថ្ងៃជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​ពលរដ្ឋ​នៅ​តំបន់រុនតាឯក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចី​ក្នុងអត្រាការប្រាក់​ទាបទៅដល់ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរើ​លំនៅឋានពីតំបន់រមណីយដ្ឋាន​អង្គរ ​ទៅរស់នៅតំ​បន់រុន​តាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយ​សម្រួល​ឱ្យពួកគាត់​។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ដំណោះស្រាយ​នៃ​វិបត្តិ​បំណុល​នៅ​តាម​ទីជនបទ​នៅ​មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ

វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ វិស័យនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់ប្រជាជនដែលមានជីវភាពក្រីក្របានទទួលកម្ចីហិរញ្ញវត្ថុ ដើម្បីយកទៅអភិវឌ្ឍជីវភាពរបស់ពួកគេ។ ប៉ុន្តែជាអកុសល មានប្រជាពលរដ្ឋជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុនេះកើនឡើងយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទួល​បណ្ដឹង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជុំវិញ​កម្ចីឥណទាន​ខ្នាតតូច​នៅ​កម្ពុជា

អង្គការសង្គមស៊ីវិលចំនួន២ ​អះអាង​ថា ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិមួយ​បាន​ទទួល​យកពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្ដឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​​​កម្ពុជា​។​

ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ កម្ចី​ពី​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ តែ​ទាមទារ​ឱ្យ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ចៀស​ពី​អន្ទាក់​បំណុល

ពលរដ្ឋមួយចំនួនអះអាងថា កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុ បានជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ច្រើន ជាពិសេស​តម្រូវការជីវភាពទៅលើគោលដៅសំខាន់ៗ ខណៈអ្នកជំនាញថាការប្រើប្រាស់កម្ចីបែបនេះទាមទារឱ្យមានផែនការប្រើប្រាស់ច្បាស់លាស់និងចំគោលដៅ ដើម្បីចៀសវាងការធ្លាក់ក្នុងអន្ទាក់បំណុល។

ពលរដ្ឋធ្វើដំណើរតាមដងវិថីទល់មុខនឹងធនាគារ កាថេ យូណៃធីត សាខាផ្លូវសម្ដេចប៉ាន ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

ADB រកឃើញថា​ពលរដ្ឋ​កម្ពុជា ១៨% ​ប៉ុណ្ណោះ​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ពលរដ្ឋកម្ពុជាចំនួនតែ១៨%​ប៉ុណ្ណោះដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ខណៈអ្នកជំនាញថា ការមាន​ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប នឹង​អាច​ធ្វើឱ្យ​​ពលរដ្ឋ​​ងាយសម្រេចចិត្តខុស​​ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

លោក ហ៊ុន សែន គំរាម​ប្រើ​យុទ្ធ​សាស្ត្រ​ផ្ដាច់​ក្បាល​បំបែក​ដង​ខ្លួន​បើ​មាន​ចលា​ចល​សង្គម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា យុទ្ធសាស្ត្រ​ផ្តាច់ក្បាល​បំបែកដងខ្លួន នឹងត្រូវវាយបក បើក្រុមប្រឆាំង​យកបញ្ហាកូវីដ១៩ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់លោក។

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​​ពិនិត្យ​​​គម្រោង​​សាង​​សង់​​ព្រលាន​ថ្មី

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំ​ចាត់​ចែង​គម្រោង​សាងសង់ព្រលានយន្ដហោះថ្មី ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​​កាល​ពី​ឆ្នាំ​មុន​ថា មាន​តម្លៃ​ដល់​ទៅ ១.៥​ពាន់​លាន​ដុល្លារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ