កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងដែលបានដឹកជនជាតិចិនចំនួន​១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាល ដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ នៅភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​។

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ចុះ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​១៤០នាក់​និង​បណ្ដេញ​ចេញ​ពី​កម្ពុជា

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង១៤០នាក់ ដោយ​បាន​បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញ​ចេញ​​ពីកម្ពុជា។

ស្នាក់ការត្រៀមបណ្ដេញចេញជនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ស្ត្រី​ជនជាតិវៀតណាម​ម្នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ចេញ​ពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

តាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះចែកចាយដោយអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះគេសង្កេតឃើញស្ត្រីជាជនជាតិវៀតណាមមួយរូបបាន​ស្នើសមត្ថកិច្ចឱ្យជួយសង្រ្គោះខ្លួនចេញពីទីតាំងប្រតិបត្តិការឆបោក​មួយនៅក្នុងខេត្តព្រះសីហនុ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង៖ បទល្មើស​ឆបោកថ្មី​បាន​កើតឡើង​យ៉ាង​សាហាវ​ក្នុង​កម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា មេខ្លោងនិងឈ្មួញកណ្ដាលបច្ចុប្បន្ន គឺកំពុងតែធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញចេញពីប្រទេសកម្ពុជា។ ទោះជាយ៉ាងណា លោកថា ប្រជាជនកម្ពុជាភាគច្រើន គឺមិនមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មទាំងនោះឡើយ។

មនុស្ស​៦នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ជាង​១០០នាក់​ត្រូវ​បាន​សង្រ្គោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​រយៈពេល​១២ថ្ងៃ

សមត្ថកិច្ចបានឱ្យដឹងថា ព្រះរាជអាជ្ញាបានចោទប្រកាន់​ជា​បណ្ដោះអាសន្នទៅលើ​ជន​​សង្ស័យ​ជន​​ជាតិ​ចិននិង​ខ្មែរ​ចំនួន​៦នាក់ ពីបទជួញដូរ​មនុស្ស ជាផ្នែក​មួយ​នៃកា​របង្ក្រាបដែល​បាន​ជួយសង្គ្រោះ​ជន​រ​ង​គ្រោះជាង​១០០នាក់ ក្នុងរយៈពេល១២ថ្ងៃ និងបានរកឃើញដំបងឆក់ និង​ខ្នោះដៃនៅទីតាំងមួយ​ក្នុង​ក្រុង​ព្រះសីហនុ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រាជធានីភ្នំពេញ។

រដ្ឋាភិបាល​ប្ដេជ្ញា​ចាត់​វិធានការ​លុប​បំបាត់​បទល្មើស​ជួញដូរ​មនុស្ស​ឱ្យ​ដល់​ឫសគល់

គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការ​បង្ក្រាបករណីជួញដូរមនុស្សដែល​កំពុងកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព បើទោះជន​សង្ស័យណាមួយ​​​មានទំនាក់ទំនងជាមួយមន្ត្រី​មានអំណាចមួយចំនួនក៏ដោយ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

អតីត​អ្នកប្រដាល់​គុនខ្មែរ​ប្រឈម​នឹង​ការ​ចោទប្រកាន់ បន្ទាប់​ពី​មាន​ការ​ឆ្មក់​ចូល​ឆែកឆេរ​កាស៊ីណូ​ក្នុង​ខេត្តព្រះសីហនុ

គ្រូបង្វឹកគុនខ្មែរម្នាក់ស្ថិតក្នុងចំណោមជនជាតិខ្មែរ និងជ​នជាតិចិនមួយក្រុម បាន​ប្រឈម​មុខនឹង​ការ​ចោទ​ប្រកាន់តាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឃុំឃាំងនិងបង្ខាំងមនុស្សខុសច្បាប់​ បន្ទាប់​ពីមាន​ការឆ្មក់ចូលឆែកឆេរកាស៊ីណូ Jin Gang នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ខែមេសា ដែលក្នុងប្រតិបត្តិការនោះមាន​ជនជាតិវៀតណាមជាង២០០នាក់ត្រូវ​បាន​រំដោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ