លោក ហ៊ុន សែន ថាការផ្អាកបុណ្យអុំទូកដោយសារលោកមិនអាចគ្រប់គ្រងសភាពការណ៍មនុស្សច្រើនក្នុងពេលតែមួយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកាដូចការវិភាគរបស់ជនមួយចំនួននោះទេ ប៉ុន្តែដោយសារកត្តាផ្សេងៗ ដូចជា ជំងឺកូវីដ-១៩មិនទាន់បាត់ទាំងស្រុង និងកម្ពុជាត្រូវមានភារៈទទួលភ្ញៀវបរទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលលោក ហ៊ុន សែន ថាលោកមិនអាចលៃលកពេលវេលាដើម្បីគ្រប់គ្រងសភាពការណ៍ដែលមានមនុស្សច្រើននៅក្នុងពេលតែមួយបាននោះឡើយ។   

ក្រសួងអប់រំ​លើក​ពេល​រៀបចំ​ប្រឡង​បាក់ឌុប​ទៅ​ដើម​ខែធ្នូ​វិញ

ក្រសួងអប់រំ ពន្យារពេលរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការ​ប្រឡង​បាក់ឌុប ឆ្នាំ២០២១-២០២២ ជាថ្មីទៀត ទៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីឱ្យ​បេក្ខជន​មានពេល​វេលាគ្រប់គ្រាន់​ក្នុង​ការ​រៀនសូត្រ និង​​​បញ្ចៀសការរំខាន​នានាដល់​កិច្ចប្រជុំ​កំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាជាតិ និង​ព្រះរាជពិធីបុណ្យអុំទូក។

រដ្ឋាភិបាល​ថា​ការ​ផ្អាកអុំទូក​ឆ្នាំនេះ​ដោយសារ​មមាញឹក​រៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ខណៈ​សង្គមស៊ីវិល​ថា​វត្តមាន​ភ្ញៀវ​ចំ​ឱកាស​សំខាន់​រឹត​តែ​មិនគួរផ្អាក

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលមានភាពមមាញឹកខ្លាំងក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ដែលចាំបាច់ត្រូវធានានូវសន្តិសុខជូនមេដឹកនាំបរទេស រួមទាំងមេដឹកនាំប្រទេសមហាអំណាចផង ដែលត្រូវចូលរួមប្រជុំនៅកម្ពុជា។ រីឯ សង្គមស៊ីវិលយល់ថា វត្តមានភ្ញៀវសំខាន់ៗចំពេលពិធីបុណ្យជាតិដ៏ធំនេះ វារឹតតែជារឿងដែលមិនគួរផ្អាក ពោលគឺជាឱកាសបង្ហាញពីប្រពៃណីដ៏ល្អរបស់ជាតិ។

រដ្ឋាភិបាល​ផ្អាក​បា្ររព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំ​ពេញ​ក្នុង​ឆ្នាំ​នេះ​ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ

រដ្ឋាភិបាល​ប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញនាឆ្នាំ២០២២នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកនោះឡើយ។

បងប្អូនប្រជាជនដែលមកកំសាន្តលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងការងារ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​៣ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក

ក្រ​សួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ជូន​ដំ​ណឹង​ដល់កម្មករនិយោជិត​ស្ដី​ពី​​ថ្ងៃ​​​ឈប់​សម្រាក​​ដោយ​មាន​ប្រាក់​ឈ្នួ​ល​​​រយៈ​ពេល​​៣ថ្ងៃ​ ​នាឱកាសព្រះ​រាជ​ពិ​ធី​បុណ្យអុំ​ទូក​ បណ្ដែត​ប្រទីប​ អក​អំ​បុក និង​សំ​​ពះ​ព្រះ​ខែ​ ចាប់​ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​​២០២១។

រដ្ឋា​ភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ ដោយសារ​រលក​ចម្លង​កូវីដ-១៩

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនៅថ្ងៃនេះថា ពិធីបុណ្យអុំទូក​នៅឆ្នាំនេះត្រូវ​ផ្អាកជាថ្មី​ ដោយ​សារ​​បញ្ហា​ជំងឺ​កូវីដ-១៩។

ខេត្ត​សៀមរាប​ពង្រាយ​កម្លាំង​សន្តិសុខ​ជាង​៧០០​នាក់​ការពារ​​សុវត្ថិភាព​ពេល​បុណ្យ​អុំ​ទូក

អាជ្ញាធរខេត្ដសៀមរាប អះអាងថា កម្លាំងសមត្ថកិច្ចជាង ៧០០នាក់ ត្រូវ​បានដាក់ការពារ​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់ អំឡុង​ពិ​ធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅ​ឯ​ខេត្ដសៀមរាប រយៈពេលពីរ​ថ្ងៃ។
ស្នងការរងដ្ឋាននគរបាល​ខេត្ដសៀមរាប ​ដែល​ទទួលបន្ទុកការពារសន្ដិសុខក្នុងពិធីបុណ្យអុំទូក លោក ឡាច សាវិន ប្រាប់អ្នកសារព័ត៌​មានថា កម្លាំងសមត្ថកិច្ចជាង ៧០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមដង​ផ្លូវនានាក្នុងខេត្ត​នេះ ដើម្បីការពារសន្ដិសុខជួនពលរដ្ឋដើរ​លេង​កម្សាន្ត​ នៅក្នុងពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​នេះ ចាប់ពីថ្ងៃទី១៣​ ដល់​​​ថ្ងៃទី១៤ ខែវិច្ឆិកានេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ