ក្រសួងការងារ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​៣ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក

បងប្អូនប្រជាជនដែលមកកំសាន្តលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ក្រ​សួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ជូន​ដំ​ណឹង​ដល់កម្មករនិយោជិត​ស្ដី​ពី​​ថ្ងៃ​​​ឈប់​សម្រាក​​ដោយ​មាន​ប្រាក់​ឈ្នួ​ល​​​រយៈ​ពេល​​៣ថ្ងៃ​ ​នាឱកាសព្រះ​រាជ​ពិ​ធី​បុណ្យអុំ​ទូក​ បណ្ដែត​ប្រទីប​ អក​អំ​បុក និង​សំ​​ពះ​ព្រះ​ខែ​ ចាប់​ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​​២០២១។

យោង​តាម​សេច​ក្ដីជូន​ដំ​ណឹង​របស់​ក្រ​សួង​ការ​ងារ ចុះថ្ងៃទី០៤ ខែវិច្ឆិកា​ ​បាន​ឱ្យ​​ដឹង​ថា ការ​ឈប់​សម្រាក​រយៈពេល​៣ថ្ងៃក្នុង​ព្រះរាជពិធីបុណ្យអុំអូកនេះ​​ ម្ចាស់ ឬ​នាយក​​រោង​ចក្រ​​ ឬសហ​គ្រាស​ អាច​ពិភាក្សា​ជា​មួយ​តំ​ណាង​កម្ម​ករ​និយោ​ជិត ក្នុង​ការ​រៀប​ចំឬ​ផ្លាស់​​ប្ដូរ​ការ​ឈប់​សម្រាក​នេះ​នៅ​ពេល​ណា​មួយ​ផ្សេង​ទៀត ​ក្នុង​ករណី​មាន​ការ​ព្រម​ព្រៀង​ពី​កម្មករ​និ​យោ​ជិត។​ ​

ក្រ​សួង​បាន​បន្ត​​ថា ចំ​ពោះ​រោង​ចក្រសហ​គ្រាស​ទាំង​ឡាយ​ដែល​កម្ម​វត្ថុ​អា​ជីវ​កម្ម​មាន​ចរិត​លក្ខណៈ​សកល ​ត្រូវ​ប្រ​ព្រឹត្ត​ទៅ​ជា​ប្រ​ចាំ​ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន​​ ហើយ​ការ​ឈប់​សម្រាក​​នៃ​កម្ម​ករ​និយោ​ជិត​ទាំងអស់​​ព្រមគ្នា​ក្នុងពេលតែមួយ នាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យ​ខូចដំណើរការរបស់រោងចក្រ ម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវ​រៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់​ប្ដូរ​គ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្រ​សួង​បញ្ជាក់​ថា សម្រាប់កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធិទទួលនូវប្រាក់ដំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ