ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការគាំទ្រដល់រុស្ស៊ី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា សហភាពអឺរ៉ុបនឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំង​ឡាយ​លើ​ប្រទេស​បេឡារុស ស្របពេលដែលខ្លួនបន្ត​ដាក់សម្ពាធ​លើ​ប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងពង្រីកការចាត់វិធានការលើប្រទេស​ទាំង​ឡាយ​ណាដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ចាប់​ដៃ​ជាមួយ​សមភាគី​បេឡារុស​ លោក Alexander Lukashenko ក្នុង​អំឡុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៨។

អ៊ុយក្រែន​ពង្រឹង​ការការពារ​នៅ​តាមព្រំដែន ខណៈ​លោក ពូទីន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បេឡារុស

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ការការពារព្រំដែនអ៊ុយក្រែន គឺជា «អាទិភាពជានិច្ច» ហើយប្រទេសរបស់លោកត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់អ្វីដែលនឹងអាចកើតមានជាមួយរុស្ស៊ី និង​បេឡារុស ខណៈ​លោក ពូទីន​ នឹងទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសបេឡារុស។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

កាណាដា​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​មីយ៉ាន់ម៉ា ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស

ប្រទេសកាណាដា នៅថ្ងៃសុក្រនេះ បានដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលប្រទេសទាំងនេះធ្វើឡើងនៅក្នុងប្រទេសរបស់ពួកគេ។

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីអំឡុងខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​បេឡារុស​ប្រកាស​គាំទ្រ​រុស្ស៊ី​ក្នុង​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរូបរបស់​ប្រធានាធិប​តី​រុស្ស៊ី បាន​អះ​អាង​ឱ្យ​ដឹងនៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញថា ប្រទេសរបស់លោក គឺនឹងឈរនៅ​ជាមួយរុស្ស៊ីជានិរន្តរ៍​ក្នុង​សង្រ្គាម​តទល់នឹង​ប្រទេសអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែននិងរុស្ស៊ី ក្នុងកិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់រវាងអ៊ុយក្រែនជាមួយរុស្ស៊ី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

គណៈប្រតិភូ​រុស្ស៊ី​ចាកចេញ​មកកាន់​បេឡារុស ដើម្បី​ត្រៀម​ជួប​ជាមួយ​អ៊ុយក្រែន​បន្តទៀត

យោងតាមសារព័ត៌មាន Sputnik ក្នុងប្រទេសបេឡារុស បានរាយការណ៍ឱ្យដឹងថា គណៈប្រតិភូរុស្ស៊ី​មួយក្រុម​បាន​ចេញ​ដំណើរ​មក​កាន់ប្រទេសបេឡារុស ជាកន្លែងដែលខ្លួននឹងជួបជាមួយក្រុមមន្រ្តីចរចាអ៊ុយក្រែន​ សម្រាប់កិច្ចចរចាលើកទី៣។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko)។

មេដឹកនាំ​បេឡារុស​ថា ខ្លួន​នឹង​មិន​ចូលរួម​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន​ឡើយ

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) បាន​ឱ្យដឹងតាមរយៈការស្រង់សម្ដីដោយទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​មួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់​លោកមិ​នមា​ន​គម្រោង​ណាមួយក្នុងការចូលរួមប្រតិបត្តិការយោធារបស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែនឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ