គណៈប្រតិភូ​រុស្ស៊ី​ចាកចេញ​មកកាន់​បេឡារុស ដើម្បី​ត្រៀម​ជួប​ជាមួយ​អ៊ុយក្រែន​បន្តទៀត

មន្ត្រីអ៊ុយក្រែននិងរុស្ស៊ី ក្នុងកិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់រវាងអ៊ុយក្រែនជាមួយរុស្ស៊ី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Михайло Подоляк)

យោងតាមសារព័ត៌មាន Sputnik ក្នុងប្រទេសបេឡារុស បានរាយការណ៍ឱ្យដឹងថា គណៈប្រតិភូរុស្ស៊ី​មួយក្រុម​បាន​ចេញ​ដំណើរ​មក​កាន់ប្រទេសបេឡារុស ជាកន្លែងដែលខ្លួននឹងជួបជាមួយក្រុមមន្រ្តីចរចាអ៊ុយក្រែន​ សម្រាប់កិច្ចចរចាលើកទី៣។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

កាលពីសប្ដាហ៍មុន ភាគីទាំងពីរបានយល់ព្រមគ្នាក្នុងបើកច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិល​ចេញពីតំបន់ប្រយុទ្ធមួយចំនួនក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគិតរហូតមកដល់ពេលនេះ គ្មាន​ច្រក​ណាមួ​យ​អាច​ដំណើរ​ការ​បាន​នោះ​ទេ ដោយភាគីទាំង២បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ក្នុងតំបន់។

ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា យោធារបស់ខ្លួននឹងផ្អាកការបាញ់ប្រហារ ហើយអនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងជាច្រើន​របស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ។ រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ហើយក្នុងនោះមនុស្សរាប់ម៉ឺននាក់ក៏បានព្យាយាមរត់ភៀសខ្លួនចេញជាបន្តបន្ទាប់ ស្របពេលដែលមានការផ្ទុះនិងស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ