សកម្មភាពអាជីវកម្មរបស់ភោជនីយ​​ដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់​ថៈ​ប៊ុរី (Nonthaburi) ប្រទេសថៃ។

គ្រោះ​ទឹកជំនន់​ក្នុង​ប្រទេស​ថៃ​ផ្ដល់​ឱកាស​ឱ្យ​ភោជនីយ​ដ្ឋាន​មួយ​ក្នុង​ការ​ទាក់ទាញ​អតិថិជន

វាគឺជារឿង​ដែល​ពិសេស​​មួយសម្រាប់ទីតាំង​ភោជនីយ​​ដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់​ថៈ​ប៊ុរី (Nonthaburi) ប្រទេសថៃ ដែល​​អាច​​ទាញ​​យក​​ផល​ប្រយោជន៍​ពីគ្រោះទឹកជំនន់​ក្នុង​ប្រទេសនេះ តាម​រយៈ​ការអនុញ្ញាត​ឱ្យ​អតិថិជន​របស់ខ្លួនមកអង្គុយទទួល​​ទានអាហារ​ហើយដាក់ជើង​របស់ពួក​គេចូលទៅក្នុងទឹក។

ស្ថានភាពទឹកជំនន់នៅតំបន់មួយក្នុងប្រទេសថៃ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ประยุทธ์ จันทร์โอชา Prayut Chan-o-cha)

គ្រោះ​ទឹក​ជំនន់​កើត​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​១៦​ និង​ឆក់​យក​ជីវិត​មនុស្ស​៧​នាក់​នៅ​ថៃ

នាយកដ្ឋានបង្ការ និង​កាត់បន្ថយគ្រោះមហន្តរាយថៃ (Department of Disaster Prevention and Mitigation) បានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ​ទឹកជំនន់ដែល​បង្ក​ឡើង​​ដោយខ្យល់ព្យុះ​ត្រូពិក Dianmu បានកើនឡើងដល់៧នាក់ហើយ ខណៈ​ទឹកជំនន់នៅតែបន្តជន់លិចនៅក្នុងខេត្តចំនួន១៦ក្នុងប្រទេសនេះ។

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

នាយក​រដ្ឋ​មន្ត្រី​​ថា​ ពលករ​ខ្មែរ​នៅ​ថៃ​ជាង​៥​ម៉ឺន​​នាក់​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​​​កូវីដ​-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ពលករខ្មែរប្រមាណ៥២ ០០០​នាក់​ដែល​កំពុង​ធ្វើការនៅ​ប្រទេស​ថៃ​បាន​​ចាក់​វ៉ាក់​សាំង​​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩រួចហើយ​ ខណៈពលករខ្មែរ​មួយចំនួន​បាននាំគ្នាត្រលប់មកកម្ពុជាវិញ ដោយសារ​បារម្ភពីសុវត្ថិភាព បន្ទាប់ពីថៃកំពុង​ឆ្លងរាលដាល​វីរុសប្រភេទ ​”ដែលតា” ខ្លាំង។

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់ ក្នុងនោះស្រី២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

៧​ខែ​ដើម​ឆ្នាំ​នេះ​ ពលរដ្ឋ​ខ្មែរ​ជាង​៧០០​នាក់​​ប្រថុយ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ​រក​ការងារ​ធ្វើ​

ពលរដ្ឋខ្មែរជាង៧០០នាក់បាន​​លួ​ចឆ្លងដែនដោយខុសច្បាប់​ទៅ​រកការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេសថៃ​ទាំង​ប្រថុយ​ប្រថាន ហើយត្រូវអាជ្ញាធរ​ថៃនិង​កម្ពុជាចាប់​ខ្លួន​បាន​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ២០​២​១ ដោយបញ្ហានេះ សង្គមស៊ីវិលថានៅបន្តកើតមានជាហូរហែ តែអាជ្ញាធរខេត្តជាប់ព្រំដែនថាមាន​ការថយចុះ។

ខោ​អាវ​ខ្មៅ​ឡើង​ថ្លៃ​ខ្ពស់ ខណៈ​ពលរដ្ឋ​ថៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស

សារព័ត៌មាន​អន្តរជាតិ បាន​ផ្សាយ​ថា ខណៈ​ដែល​ពលរដ្ឋ​កំពុង​កាន់​ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​ព្រះ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ នោះ សម្លៀក​បំពាក់​ពណ៌ខ្មៅ​ បាន​ឡើង​ថ្លៃ​ពី ៨០​បាត ទៅ​ដល់ ៣០០​បាត ដោយ​សារ​តម្រូវការ​ខ្ពស់​រហូត​ដាច់​ស្តុក។

អតីត​មេ​ទ័ព​ថៃ ព្រីម​ ទិនសុឡានុន ​ឈរ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី ខណៈ​ថៃ​កំពុង​កាន់​ទុក្ខ​​ទូទាំង​ប្រទេស

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ថា ប្រមុខ​ឧត្ដម​ក្រុមប្រឹក្សា​ព្រះ​មហាក្សត្រ​ថៃ លោក ព្រីម ទិនសុឡានុន នឹងឈរ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី ខណៈ​ដែល​ប្រទេស​នេះ កំពុង​កាន់​ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ និង​រង់ចាំ​រាជ​ទាយាទ​ឡើង​សោរាជ្យ​ជា​ផ្លូវការ។

តម្លៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ថៃ​កើន​ឡើង​ក្រោយ​ថៃ​ប្រកាស​ពី​អ្នក​ស្នង​រាជសម្បត្តិ

សារព័ត៌មាន​បរទេស បាន​ផ្សាយ​ថា ទីផ្សារ​ភាគហ៊ុន​ និង​តម្លៃ​រូបិយប័ណ្ណ​ប្រទេស​នេះ បាន​កើន​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​វា​ផ្ទុយ​ទៅ​នឹង​ការ​ព្យាករ​ថា វា​នឹង​ដាំ​ក្បាល​ចុះ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាតេជ សោយ​ទិវង្គត។

ថៃ និង​ម៉ាឡេស៊ី​ប្ដេជ្ញា​បញ្ចប់​អំពើ​ហិង្សា​នៅ​ភាគ​ខាង​ត្បូង

សារព័ត៌មាន​ថៃ បាន​ផ្សាយ​ថា ប្រទេស​ថៃ និង​ម៉ាឡេស៊ី បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​មួយ ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ការ​គំរាម​កំហែង​សន្តិសុខ ដល់​ប្រទេស​ទាំង​ពីរ នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរខុស​ច្បាប់​អាច​មកកម្ពុជា និង​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​ក្រោយ​ចូលឆ្នាំ​

ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា អាជ្ញាធរ​​ថៃ​បាន​អនុញ្ញាត​ឲ្យ​ពលករខ្មែរ​​ និងអ្នករស់នៅក្នុងបន្ទុក​អាយុ​ក្រោម១៨ឆ្នាំ ដែលពុំទាន់មានឯកសារត្រឹមត្រូវ អាចធ្វើ​ដំណើរមក​ប្រទេសកម្ពុជា​ និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញបាន​ក្រោយ​ឱកាស​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដើម្បី​បន្ត​ធ្វើ​ការងារ​នៅ​កន្លែង​ដើម​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​នេះ ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា ពលករ-ពលការិនី អាចធ្វើដំណើរចេញពី​ប្រទេស​ថៃគិតចាប់ពីថ្ងៃទី​១១ ខែមេសា និងត្រូវ​វិលត្រឡប់ទៅ​កន្លែងការងារនៅថៃវិញ មិនឲ្យ​​ហួស​ពីថ្ងៃទី២០ ​ខែមេសា ឆ្នាំ ២០១៦ ដោយពុំ​តម្រូវឲ្យ​បង់ថ្លៃសេវាកម្មអ្វីទាំងអស់នៅច្រកព្រំដែន

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ