ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ស្ដាប់តាមរយៈវីដេអូភ្ជាប់ ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងសុន្ទរកថាក្នុងអំឡុងសន្និសីទបារាំង-អ៊ុយក្រែន សម្រាប់ភាពធន់ និងការកសាងឡើងវិញ នៅក្រសួងសេដ្ឋកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

បារាំង​នឹង​បញ្ជូន​រថក្រោះ​លើកដំបូង​ទៅ​អ៊ុយក្រែន ដើម្បី​តទល់​នឹង​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី

មន្ត្រីបារាំង បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron) បាន​ថ្លែងប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមរយៈទូរសព្ទ​ថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនស្រាល AMX-10 RC ដើម្បីជួយឱ្យប្រទេសនេះ​អាចតទល់នឹងសង្គ្រាមប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។

ប្រធានាធិបតី​បារាំង Emmanuel Macron លើកដៃគ្រវី​ពេល​មក​ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ បន្ទាប់​ពី​លទ្ធផល​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំ​ទី​ពីរ​ឆ្នាំ២០២២ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

លោក ម៉ាក្រុង បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​មួយ​អាណត្តិ​ទៀត

លោក អេម៉ា​នុ​យ​អែល ម៉ាក្រុង (Emmanuel Macron) បានបន្តជាប់ឆ្នោតជាប្រធានាធិបតីបារាំងមួយ​អាណត្តិ​ទៀត បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះលើ​លោកស្រី​ ម៉ារីន ឡឺប៉ែន (Marine Le Pen)។ នេះបើតាម​ការ​ចុះផ្សាយ​ដោយសារព័ត៌មាន CNN។

ប្រធានាធិបតីបារាំង​ប្រាប់លោក ពូទីន ថាការបង់ថ្លៃឧស្ម័នជាប្រាក់រូបគឺមិនអាចទៅរួចនោះទេ

ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃអង្គារម្សិលមិញបានថ្លែងទៅកាន់សមភាគីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ថាការដែលប្រទេសរបស់លោកតម្រូវឱ្យអ្នកបញ្ជាទិញឧស្ម័នមកពីបណ្ដាប្រទេសលោកខាងលិច បង់​ប្រាក់​ជា​រូបិយប័ណ្ណ​រូប (Ruble) ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ នេះបើតាម​ការ​ឱ្យដឹ​ង​ពីមន្ត្រី​មួយ​រូប​នៃ​ការិយាល័យប្រធានាធិបតីបារាំង​ ដែល​​បានថ្លែងប្រាប់អ្នកសារព័ត៌មាន។

មន្រ្តី​រដ្ឋាភិបាល​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក ហ៊ុន សែន ខណៈ​តុលាការ​បារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលថ្លែងការពារជំហររបស់លោកនាយករដ្ឋមន្រ្តី​ ជុំវិញ​​ការ​​ចោទ​​​ប្រកាន់​​របស់​​មេធាវីការពារក្ដីឱ្យសហស្ថាបនិកគណបក្សសង្រ្គោះ​ជាតិដែលត្រូវបានតុលា​ការរំលាយ ដោ​​យ​​​​អះ​​អាង​​ថា តុលាការ​ប្រទេសបារាំងពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនលោក ហ៊ុន សែន ឡើយ​​​​។

នាដើមខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីរបស់​ប្រទេស​បារាំង លោក Jean Castex ក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិដែលបានលះបង់ជីវិតកាលពីសម័យឆ្នាំ១៩៤០ និង១៩៥៨។

នាយក​រដ្ឋមន្ត្រី​បារាំង​ឆ្លង​វីរុស​កូវីដ-១៩

នាយករដ្ឋមន្ត្រីរបស់​ប្រទេស​បារាំង លោក Jean Castex ​បានឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីមានការ​បញ្ជាក់​​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​វីរុស​នេះ ហើយ​បច្ចុប្បន្ន​ លោក​កំពុង​តែ​ដាក់​ខ្លួន​ឱ្យ​នៅដាច់ដោយឡែក។ នេះបើតាមការិយាល័យរបស់លោកដែលបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រ​នឹង​យាង​ចូលរួម​មហា​សន្និបាត​របស់​អង្គការ​យូណេស្កូ នៅ​ប្រទេស​បារាំង

ព្រះមហាក្សត្រ​ ព្រះ​ករុណា ព្រះ​បាទ​​​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី នឹង​យាងចូលរួម​ក្នុងមហា​សន្និបាតលើកទី៤១ របស់​អង្គការ​យូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ