ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ក្ដៅ​លើ​រថយន្ត​គ្មានពន្ធ ខណៈ​កៀក​ថ្ងៃ​ឱសានវាទ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានជាថ្មី ក្នុងការ​ចាត់វិធានការក្ដៅទៅលើរថយន្តចង្កូតឆ្វេងដែល​មិនបង់ពន្ធ និង​កម្ទេចចោលនូវរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញ​ហាមឃាត់ការនាំចូល ខណៈថ្ងៃឱសានវាទនៃយុទ្ធនាការ​ប្រមូលពន្ធនិងអាករ​នាំចូលរថយន្ត​គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងផុតកំណត់នៅចុងខែមិថុនានេះ។

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

រថយន្ត​គេចពន្ធ​ជ្រកក្រោម​ស្លាកលេខ​រដ្ឋ​ជាង​៧ពាន់​គ្រឿង​បាន​ទៅ​បង់ពន្ធ បើគិត​ជា​ថវិកា​បានជិត​៦០លាន​ដុល្លារ

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម អះអាងថា ក្នុង​រយៈពេល​៨ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរប្រមូលពន្ធពីរថយន្ត​គេច​ពន្ធ​ជ្រកក្រោម​ស្លាក​លេខ​រដ្ឋ ន.ប ​(នគរបាល) និង​ខ.ម ​(ខេមរភូមិន្ទ)​ ជាដើម បានជាង៧ ០០០​គ្រឿង បើ​គិតជា​ថវិកា​ប្រមាណជិត​៦០​លាន​ដុល្លារអាមេរិក។

ការប្រមូលពន្ធ​ពីរខែ​ដើមឆ្នាំនេះ​កើន​ឡើង​ជាង​២០ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រយៈពេល២ខែ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន​ជាង៥០០លានដុល្លារ ដោយចំនួននេះ​កើនឡើងជាង២២​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​អ្នកធំ​និង​អ្នកមានទ្រព្យ​មួយចំនួន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ

​លោក​នា​យ​ករ​ដ្ឋមន្ត្រី ហ៊ុ​ន សែន​ បាន​ចេ​​ញ​​​បញ្ជា​ផ្ទាល់មាត់​ឱ្យ​​មន្ត្រី ​​និង​​​អ្នកមា​​​នទ្រ​ព្យ​មួយ​ចំនួន​​ បំពេញកាតព្វ​​កិច្ច​បង់ព​ន្ធតា​ម​ច្បាប់​កំណត់​​ ដើ​ម្បីប​ញ្ចៀ​ស​​មហ​ន្ត​រា​យជាតិ ខណៈលោក​បង្ហាញការព្រួយបារម្ភថា ប៉ុន្មានឆ្នាំ​មកនេះ រដ្ឋបាន​ចំណាយ​ច្រើន​ជាង​ប្រាក់​ចំណូលដែលរកបាន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រី​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ប្រញាប់​បង់ពន្ធ ខណៈ​ថ្ងៃ​ផុតកំណត់​ជិត​មក​ដល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​អត់​​ពន្ធដែលជ្រកក្រោម​ស្លាក​លេខផ្សេងៗ ត្រូវ​រួសរាន់ចូលទៅបង់ពន្ធឱ្យ​បានមុនដំណាច់ខែធ្នូឆ្នាំនេះ។

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ជាង១ខែ គយ​ប្រមូល​ថវិកា​បាន​ជាង​៧លាន​ដុល្លារ​លើ​រថយន្ត​គេចពន្ធ​ជាង​៥០០​គ្រឿង

យ៉ាងហោចណាស់ មានរថយន្តគេចពន្ធប្រមាណជាង៥០០គ្រឿងបាន​ចូល​មក​បំពេញកាតព្វ​កិច្ច​ពន្ធនិងអាករ គិតត្រឹមថ្ងៃទី២៦ ខែតុលា ខណៈ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បានបន្តអំពាវនាវ​ឱ្យម្ចាស់រថយន្តគេចពន្ធរាប់ពាន់គ្រឿងទៀតបន្តចូលមកបង់ពន្ធ និងបំពេញ​កាតព្វកិច្ចពន្ធតាមនីតិវិធីច្បាប់។

រដ្ឋាភិបាល​តម្រូវ​ឲ្យ​សុំ​​ការ​អនុញ្ញាត​ជាមុន​សម្រាប់​ការ​នាំចូល​រថយន្ត​ដែល​រដ្ឋជា​អ្នក​បង់ពន្ធ

តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ និង​បុគ្គល​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​សុំ​ការអនុញ្ញាត​យល់ព្រម​ពី​រដ្ឋាភិបាល​ជាមុន ទើប​អាច​នាំចូលរថយន្តសម្រាប់​ប្រើប្រាស់​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ ​ដែល​អាច​ទទួល​បាន​ការ​បង់ពន្ធអាករ​ដោយរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ