សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាល​រាជធានី​ចោទ​អ្នក​នៅ​ពី​ក្រោយ​កូដករ​ណាហ្គា​ថា​រៀបចំ​ឆាកល្ខោន ដើម្បី​ទម្លាក់​កំហុស​លើ​សមត្ថកិច្ច​និង​គ្រូពេទ្យ

រដ្ឋបាលរាជធានី បានចោទមនុស្សមួយក្រុមតូចថាជា​អ្នកនៅពីក្រោយកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដោយ​រៀបចំឆាកល្ខោន​ទម្លាក់​កំហុស​លើ​សមត្ថកិច្ច​និ​ងគ្រូពេទ្យ ធ្វើឱ្យមហាជន​យល់​ច្រឡំ​ថាអាជ្ញាធរ​ធ្វើទុក្ខបុកម្នេញលើក្រុមកូដករទៅវិញ។

លោក ហ៊ី វុទ្ធី អតី​តប្រធានសហជីពសេរីកម្មករ​ប្រ​​ចាំ​រោង​ចក្រ​ សាន់តិច ក្រោយរងការវាយប្រហារ។

សាច់ញាតិ​ប្រធាន​សហជីព​សេរីកម្មករ​ប្រចាំ​រោងចក្រ សាន់តិច ទាមទារ​យុត្តិធម៌​ក្នុង​ថ្ងៃ​ខួប១៥ឆ្នាំ

ក្រុមគ្រួសារ និងសហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ជាថ្មីទៀត​ឱ្យ​សមត្ថ​កិច្ចនិង​តុលាការ​ពន្លឿន​នីតិវិធី ធ្វើយ៉ាងណាជំរុញរឿងក្ដី​នៃអំពើឃាតកម្ម​ទៅ​​​​​លើ​​​ប្រ​​ធាន​​​ស​​ហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​ សាន់​តិច ​ឱ្យ​បាន​​លឿន និងស្វែងរកឃាតករពិត ដើម្បីយក​​មក​​ផ្ដន្ទា​​ទោស​តាម​ច្បាប់។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

មេធាវី​របស់​សហជីព​ណាហ្គាវើលដ៍​គ្រោង​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ក្នុង​សប្ដាហ៍​នេះ

ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំ​និងសកម្មជនសហជីព​ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ គ្រោង​ដាក់​ពាក្យ​បណ្ដឹង​សាទុក្ខទៅ​តុលាការ​កំពូល​យ៉ាងយូរនៅក្នុងសប្ដាហ៍នេះ ដើម្បី​ជំទាស់នឹង​ដីកាឃុំខ្លួន​របស់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​ទាមទារឱ្យកូនក្ដីមានសេរីភាពវិញ។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ខកចិត្ត​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ចូលសួរ​សុខទុក្ខ​​តំណាង​សហជីព​ណាហ្គា​នៅ​ពន្ធនាគារ

ក្រុម​អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ បង្ហាញការខកចិត្តចំពោះ​តុលាការ​ដែល​មិនអនុ​ញ្ញាត​ឱ្យ​ពួកគេបាន​ចូល​ជួប​សួរសុខទុក្ខតំណាងសហជីពចំនួន៨នាក់នៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុង​ជាប់​ពន្ធនាគារ ក្រោយ​តវ៉ាទាមទារលក្ខខណ្ឌការងារប្រសើរ​នៅក្នុង​ក្រុមហ៊ុន។

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

កូដករ​ណាហ្គាវើលដ៍​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែលថា​តែងតែ​លើក​ទឹកចិត្ត​សហជីព

បុគ្គលិកតវ៉ានៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ចាត់ទុកខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ដែល​អះអាង​ថា «តែងតែលើកទឹកចិត្តសហជីព» ថាជារឿងមិនពិត​ ខណៈ​ថ្នាក់ដឹក​នាំនិង​សហជីពជិត១០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។

លោក រ៉ុង ឈុន អុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា នៅក្នុងពិធីរម្លឹកខួប ១៨ ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

សហជីព​និង​អ្នក​នយោបាយ​នៅ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជន​ល្មើស​បាញ់​សម្លាប់​លោក ជា វិជ្ជា

ក្រុម​សហជីព សាច់​ញត្តិ ​និង​អ្នក​នយោបាយ​នៅតែ​បន្តទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួនជនល្មើស​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ដាក់​ទោស​តាមច្បាប់ ដោយ​ថា រយៈពេល​១៨ ឆ្នាំមក​នេះ ជនល្មើស​នៅតែ​មាន​សេរីភាព​នៅ​ឡើយ។

ក្រុម​មេដឹកនាំ​សហជីព​និង​អ្នក​នយោបាយ​ប្រារព្ធ​ខួប​១៨​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា​

ក្រុម​​មេដឹកនាំ​សហជីព​និង​អ្នកនយោបាយ​ប្រារព្ធខួប​​១៨​​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តុលាការ​កោះហៅ​មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា

ប្រ​ធាន​សហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ត្រូវ​តុលាការសាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃអង្គារ​ស្អែកនេះ​ ក្នុង​សំណុំ​រឿង​ក្លែងលិខិតនិង​ផ្តល់ព័ត៌មាន​មិន​ពិត។ដីកា​កោះ​ចុះ​ថ្ងៃទី​៤​ខែមីនាហើយ​វីអូឌី​ទើ​បតែ​ទទួលបាន​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូងរាជធានីភ្នំពេញ ខាំ សុផារី កោះអញ្ជើញ​លោក ប៉ាវ ស៊ីណា ចូល​តុលាការនៅ​ថ្ងៃទី​២២ខែមីនា វេលាម៉ោង​៤និង​៣០នាទី ដើម្បីសាកសួរ​ពី​សំណុំរឿង​ក្លែង​លិខិត​និងផ្តល់​ព័ត៌មាន​មិនពិត តាម​បណ្តឹង​របស់​ឈ្មោះ គង់ សុភ័ក្រ្ត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ