សន្និសីទសារព័ត៌មាន សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជំរុញ​ឱ្យ​ពន្លឿន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ចំនួន​២​ដើម្បី​ប្រឆាំង​អំពើពុករលួយ

អង្គការ​សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានជំរុញជាថ្មីម្ដងទៀតឱ្យរដ្ឋាភិបាល​ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់​ការ​ការ​ពារ​សាក្សី និង​សេចក្ដីព្រាងច្បាប់​សិទ្ធិទទួលបាន​ព័ត៌មាន​ ដើម្បី​ឈាន​ទៅ​ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។

សង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនទៀត ចុះពិនិត្យនិងតាមដានសវនាការលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

វិភាគ៖ តើ​សង្គមស៊ីវិល​មាន​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម​ដែរឬទេ?

ជាង៤ឆ្នាំមកនេះ បទល្មើសទ្រង់ទ្រាយធំជាច្រើន​បាន​កើត​ឡើង រហូត​មេដឹកនាំកំពូលបាន​ចេញ​បញ្ជាជាសាធារណៈ​ឱ្យ​ទប់​ស្កាត់ ក្នុង​នោះមា​ន​ទាំង​ការ​រំលោភ​យ​​ក​ដី​ព្រៃលិចទឹករាប់ម៉ឺនហិកតានៅជុំវិញ​បឹងទន្លេ​សាប រួម​ទាំងលំហូរគ្រឿង​ញៀន ជាដើម។

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក

សង្គម​ស៊ីវិល​ចាត់​ទុក​ភាព​យឺត​យ៉ាវ​កែ​ច្បាប់​NGO​ថា​ជា​ចេតនា​នយោបាយ

សង្គមស៊ីវិល ចាត់ទុកការយឺតយ៉ាវធ្វើវិសោធនកម្មច្បាប់​សមាគម និងអង្គការ​​មិនមែន​រដ្ឋាភិបាល ថាជា​ចេត​នា​នយោបាយ ខណៈ​ធាតុ​ចូល​នៃកា​រទាមទាររបស់ពួកគេ បាន​ពន្យារពេលជាង២ឆ្នាំមកនេះ។

ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ក្រុម​អង្គការ​សង្គមស៊ីវិល​ធ្វើ​យុទ្ធនាការ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​៨នាក់

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្នែកសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការរាប់ចំនួនថ្ងៃជាប់ឃុំរបស់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេមកវិញ។

UN និងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សង្គម​ស៊ីវិល​រក​ឃើញ​ថា​៩​ខែ​ ឆ្នាំ​២០២១​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​តែ​រង​ការ​រឹតត្បិត

សង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធផ្នែកសិទ្ធិមនុស្ស​រកឃើញថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ រួមមានសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំ និងសេរីភាពសមាគម នៅតែបន្តរងការរឹតត្បិតខ្លាំងពីសំណាក់អាជ្ញាធររដ្ឋ។  

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សង្គម​ស៊ីវិល​ចង់​ឃើញ​តំណាង​រាស្ត្រជួយ​អន្តរាគមន៍​ការ​តវ៉ា​របស់​កម្មករ​ណាហ្គាវើលដ៍​

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​ការងារ ទទូច​ឱ្យ​តំណាងរាស្ត្រ​គ្រប់​​និន្នាការ​រួម​​ចំណែក​​ស្តាប់​កង្វល់ និង​ពាំនាំ​បញ្ហា​របស់​កូដករ​ក្រុមហ៊ុន​ល្បែងណាហ្គាវើលដ៍ យកទៅ​ពិភាក្សា ​និង​ដោះស្រាយ។

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វេងស្រេង

ក្រុមអង្គការសង្គមស៊ីវិល ទាមទារទៅរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះជនរងគ្រោះដែលត្រូវបានគេបា​ញ់​​​សម្លាប់លើផ្លូវវេងស្រេង កាលពី៨ឆ្នាំមុន ក្នុងនាមប្រទេស​ដែលបាន​ផ្ដល់​សច្ចាប័ន​​ទៅលើ​​អនុសញ្ញា​អន្តរជាតិ​ ​ស្ដីពី​​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

សង្គម​ស៊ីវិល​៖ ​រដ្ឋ​ត្រូវ​អនុវត្ត​ច្បាប់​លើ​ប្រធាន​តុលាការ​មណ្ឌល​គិរី​ករណី​​យក​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៅ​គៀប​សង្កត់​ពលរដ្ឋ

មន្ត្រីសង្គមស៊ីវិលមួយចំនួនអំពាវនាវទៅស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យស្រាវជ្រាវនិងចាត់វិធានការច្បាប់លើប្រធានតុលាការខេត្តមណ្ឌលគិរី ដែលមានការផ្សព្វផ្សាយថាបានយកឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ទៅប្រើប្រាស់ ​​កៀបសង្កត់ និងបង្ខំម្ចាស់ដីដែលមានវិវាទឱ្យចែកដីដល់បក្ខពួករបស់ខ្លួនជាថ្នូរបញ្ចប់រឿង។

រដ្ឋាភិបាល​ស្នើ​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​សហការ​ជួយ​ជន​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ

ប្រមុខរដ្ឋាភិបាល​បានអំពាវនាវដល់​វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ចូលរួមសហ​ការ​ជាមួយរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះដោយមហន្តរាយធម្មជាតិ ខណៈមន្ត្រីសង្គមស៊ីវិលបង្ហាញការ​ស្វាគមន៍។

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សង្គម​ស៊ីវិល​រិះគន់​ការ​ប្រើប្រាស់​តួនាទី​របស់​តំណាង​រាស្ត្រ​មិន​ឆ្លើយតប​ទៅ​នឹង​ម្ចាស់ឆ្នោត

អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលពីដំណើរ​ការ​បោះ​ឆ្នោត បាន​រិះគន់​ទៅលើ​ការ​អនុវត្ត​តួនាទីនិង​​ភារ​​កិច្ច​​​របស់តំណាងរាស្រ្ត ថាហាក់មិនសូវបានឆ្លើយតបចំពោះមុខអង្គបោះឆ្នោត ជាពិសេស​​​នៅ​​ពេលដែល​​​​ពលរដ្ឋ​​ជួបទុក្ខលំបាក ដូចជា រឿង​ជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស ឬមានអំពើអយុត្តិ​​ធ​​ម៌​​​​​​សង្គម​​កើតឡើង​ ជា​​ដើម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ