កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

មេធាវី​របស់​សហជីព​ណាហ្គាវើលដ៍​គ្រោង​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ក្នុង​សប្ដាហ៍​នេះ

ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំ​និងសកម្មជនសហជីព​ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ គ្រោង​ដាក់​ពាក្យ​បណ្ដឹង​សាទុក្ខទៅ​តុលាការ​កំពូល​យ៉ាងយូរនៅក្នុងសប្ដាហ៍នេះ ដើម្បី​ជំទាស់នឹង​ដីកាឃុំខ្លួន​របស់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​ទាមទារឱ្យកូនក្ដីមានសេរីភាពវិញ។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ខកចិត្ត​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ចូលសួរ​សុខទុក្ខ​​តំណាង​សហជីព​ណាហ្គា​នៅ​ពន្ធនាគារ

ក្រុម​អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ បង្ហាញការខកចិត្តចំពោះ​តុលាការ​ដែល​មិនអនុ​ញ្ញាត​ឱ្យ​ពួកគេបាន​ចូល​ជួប​សួរសុខទុក្ខតំណាងសហជីពចំនួន៨នាក់នៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុង​ជាប់​ពន្ធនាគារ ក្រោយ​តវ៉ាទាមទារលក្ខខណ្ឌការងារប្រសើរ​នៅក្នុង​ក្រុមហ៊ុន។

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

កូដករ​ណាហ្គាវើលដ៍​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែលថា​តែងតែ​លើក​ទឹកចិត្ត​សហជីព

បុគ្គលិកតវ៉ានៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ចាត់ទុកខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ដែល​អះអាង​ថា «តែងតែលើកទឹកចិត្តសហជីព» ថាជារឿងមិនពិត​ ខណៈ​ថ្នាក់ដឹក​នាំនិង​សហជីពជិត១០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។

លោក រ៉ុង ឈុន អុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា នៅក្នុងពិធីរម្លឹកខួប ១៨ ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

សហជីព​និង​អ្នក​នយោបាយ​នៅ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជន​ល្មើស​បាញ់​សម្លាប់​លោក ជា វិជ្ជា

ក្រុម​សហជីព សាច់​ញត្តិ ​និង​អ្នក​នយោបាយ​នៅតែ​បន្តទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួនជនល្មើស​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ដាក់​ទោស​តាមច្បាប់ ដោយ​ថា រយៈពេល​១៨ ឆ្នាំមក​នេះ ជនល្មើស​នៅតែ​មាន​សេរីភាព​នៅ​ឡើយ។

ក្រុម​មេដឹកនាំ​សហជីព​និង​អ្នក​នយោបាយ​ប្រារព្ធ​ខួប​១៨​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា​

ក្រុម​​មេដឹកនាំ​សហជីព​និង​អ្នកនយោបាយ​ប្រារព្ធខួប​​១៨​​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋា​ភិបាល​នឹង​កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​គោល​កម្មករ​ឆ្នាំ​២០២២​នៅ​សប្តាហ៍​ក្រោយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោង​​បោះឆ្នោតជ្រើសរើសយកតួលេខចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០២២ នៅសប្តាហ៍ក្រោយ​​ បន្ទាប់ពីភាគីពាក់ព័ន្ធចរចាមិនត្រូវគ្នា។

សហជីពស្នើព្រឹទ្ធសភាកុំឲ្យកែច្បាប់ការងារ

សហភាពសហជីពកម្ពុជា សម្តែងកង្វល់ចំពោះការកែច្បាប់ស្តីពីការងារ ដោយស្នើឲ្យព្រឹទ្ធសភាកុំធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករនិយោជិត និងសិទ្ធិសេរីភាពសហជីព។

រដ្ឋសភា​បើក​សិក្ខាសាលាពិគ្រោះយោបល់លើ​សេចក្តីព្រាងច្បាប់សហជីពនៅសប្តាហ៍ក្រោយ

រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ច្បាប់​សហជីពដែលធ្វើឡើងនៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ​។ នៅក្នុងសេចក្តីជូនដំណឹង​មួយចេញផ្សាយនៅថ្ងៃពុធនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា​បាន​ឲ្យ​ដឹងថា​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្រ្គោះជាតិ​នឹង​បើក​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់សហជីពនៅព្រឹកម៉ោង​៨ ថ្ងៃទី​៩ខែមីនា ឆ្នាំ​២០១៦ នៅវិមាន​រដ្ឋសភា។ សិក្ខាសាលានេះ​ត្រូវធ្វើឡើង​ក្រោមអធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋ​សភា។ សិក្ខាសាលា​នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាង​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍​ អង្គការ​ជាតិ​និង​អន្តរជាតិ​ជាដើម។​

កម្ម​ករ​ជំរុញ​ឲ្យ​ទប់​ស្កាត់​ក្រុម​ហ៊ុន​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ​ដែល​ពួក​គេ​ថា​បញ្ឈប់​កម្ម​ករ​ខុស​ច្បាប់

កម្មករមួយក្រុមបានតវ៉ាជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការក្រុមហ៊ុនតម្បាញមួយនៅ​ខេ​ត្តកំពង់ស្ពឺដែល​​ពួក​គេចោទថាក្រុមហ៊ុននោះបានបញ្ឈប់កម្មករ ប្រមាណជា៥០០នាក់ រំលោភ​ច្បា​ប​​​កា​រងារ។ ក្នុងសន្និសីទសារព័ត៌មានមួយ មុខក្រសួងការងារ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ខែកុម្ភៈនេះ ប្រធា​ន​​ច​លនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា អះអាងថាប្រធានរោងចក្រអ៊ែដ្យាយល៍ ស្វេតថើ ខេមបូឌែ (Agil Sweater Cambodia.)

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ