តំណាង​​ជនជាតិដើមភាគតិចកួយជាង២០នាក់ ​នៅឃុំងន ស្រុក​​សណ្ដាន់ ខេត្ត​កំពង់​ធំ ប្រមូលផ្ដុំគ្នា​​នៅ​មុខ​សាលាដំបូង​ខេត្ត​កំពង់​ធំ ខណៈ​ជនជាតិដើមភាគតិចម្នាក់ដែលជាសាក្សី ចូលបំភ្លឺជុំវិញសំណុំរឿង​​តំណាង​របស់ពួក​គេដែលជាប់បណ្ដឹងពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនដំណាំ​កៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD) ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនជាតិដើម​ភាគតិច​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្តកំពង់ធំ ខណៈ​សាក្សី​ម្នាក់​ចូលបំភ្លឺ​ក្នុង​សំណុំរឿង​ដីធ្លី​របស់​តំណាង​ពួកគេ

តំណាង​​ជនជាតិដើមភាគតិចកួយជាង២០នាក់ ​នៅឃុំងន ស្រុក​​សណ្ដាន់ ខេត្ត​កំពង់​ធំ នៅថ្ងៃសុក្រនេះ បាន​ប្រមូលផ្ដុំគ្នា​​នៅ​មុខ​សាលាដំបូង​ខេត្ត​កំពង់​ធំ ខណៈ​ជនជាតិដើមភាគតិចម្នាក់ដែលជាសាក្សី ចូលបំភ្លឺជុំវិញសំណុំរឿង​​តំណាង​របស់ពួក​គេដែលជាប់បណ្ដឹងពាក់ព័ន្ធរឿងជម្លោះដីធ្លី។

បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ត្រូវ​សមត្ថកិច្ច​ដោះលែង ក្រោយ​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការដ្ឋាន

បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមួយយប់។

គល់ឈើនិងកំណាត់ឈើមួយចំនួនត្រូវបានកម្លាំងក្រុមការងារគណៈកម្មការជាតិ សហការជាមួយជំនាញថ្នាក់ក្រោមជាតិ ប្រទះឃើញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងនៅចំណុចអូរសាម៉ៃ ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ GRK News | កងរាជអាវុធហត្ថ)

តុលាការ​ខេត្ត​កំពង់ធំ​ផ្តន្ទា​ទោស​សកម្មជន​ព្រៃឡង់​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ ប៉ុន្តែ​ទោស​ត្រូវ​បាន​ព្យួរ

សាលាដំបូងខេត្តកំពង់ធំ បានសម្រេចផ្តន្ទាទោស​សកម្មជន​ព្រៃឡង់ម្នាក់​ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោមបទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​» ប៉ុន្តែទោសនោះត្រូវបានព្យួរទាំងអស់។

តុលាការ​ខេត្ត​កំពង់ធំ​ បន្ត​ស៊ើប​រក​អ្នក​ពាក់ព័ន្ធ​ដែល​ឈូស​ដី​ព្រៃ​រដ្ឋ​ ក្រោយ​មេឃុំ​និង​មេភូមិ​ចូល​ឆ្លើយ​បំភ្លឺ

សាលាដំបូងខេត្តកំពង់ធំ បន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបានឈូលឆាយដីព្រៃរបស់​រដ្ឋធ្វើកម្មសិទ្ធិដោយ​ខុស​ច្បាប់ បន្ទាប់ពីមេភូមិនិងមេឃុំពពក បានចូលបំភ្លឺតាមការកោះហៅរបស់តុលាការ​​នៅថ្ងៃអង្គារនេះ។

តុលាការ​ខេត្ត​កំពង់ធំ​កោះ​ហៅ​មេភូមិ​និង​មេឃុំ​ឱ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ

សាលាដំបូងខេត្តកំពង់ធំ បានកោះហៅមេភូមិ មេឃុំ និងបក្ខពួកផ្សេងទៀត នៅឃុំពពក ស្រុកស្ទោង ឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធការឈូសឆាយដីព្រៃរបស់រដ្ឋ​ធ្វើកម្មករសិទ្ធិដោយខុសច្បាប់។

លោក ចាន់ ធឿន សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ផ្ដល់ឱ្យ)

សកម្មជន​ព្រៃឡង់​ម្នាក់​ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម

សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើក​ពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់​លោក ត្បិតសំណុំរឿងនេះបានពន្យារ២​លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ