ទូត​អាមេរិក​​ថា​ សវនាការ​​របស់​​លោក កឹម សុខា ​នៅតែ​បន្ត​​អូស​​បន្លាយ​​ដោយ​​គ្មាន​​ដំណោះស្រាយ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា សវនាការ​លោក កឹម សុខា ​ ​ដែល​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​នោះ នៅ​តែ​បន្ត​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ។

ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាមកដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សុំអន្តរាគមន៍លើករណីឃុំខ្លួននិងចោទប្រកាន់លើសាច់ញាតិនិងស្វាមីពួកគេ។

ស្ត្រីថ្ងៃសុក្រ​រក​អន្តរាគមន៍​ពី​ស្ថានទូត​ជប៉ុន​និង​អាមេរិក​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះលែង​ស្វាមី

ក្រុម​​ស្ត្រីថ្ងៃសុក្រប្រមាណ​១០​​នាក់​​បាន​​នាំគ្នា​​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាន​ទូតជប៉ុន និងស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​​ ជួយ​​​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះ​​លែង​​​ស្វាមី​ពួក​គេ ដើម្បី​ឱ្យស្វាមីរបស់ពួកគេ​​អាច​មាន​សិទ្ធិសេរីភាពក្នុងការចូលរួមជីវភា​ព​នយោបាយឡើងវិញ។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បើក​សម្ពោធ​កម្មវិធី AmCam2022 ខណៈ​កម្ពុ​ជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី២៧ ខែមករា បាន​ចាប់​ផ្តើម​បើក​សម្ពោធ​កម្មវិធី​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​២០២២ ឬ​ហៅ​ AmCam​2022 ដើ​ម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរអង្វែង​ និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​ប្រទេស​កម្ពុជា។

ទិដ្ឋភាពនៅប្រាសាទព្រះវិហារ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​ជាង​៨ម៉ឺន​ដុល្លារ​ដល់​ការ​អភិរក្ស​វប្បធម៌​នៅ​ប្រាសាទព្រះវិហារ

រដ្ឋាភិបាលអាមេរិក​ បានប្រកាសផ្ដល់ជំនួយចំនួន៨៦ ៦៦៤ដុល្លារ ដល់ការអភិរក្សនិងជួសជុលនូវជណ្ដើរភាគខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១១។

អាមេរិក​ចោទ​កម្ពុជា ថានៅ​មិន​ទាន់​មាន​តម្លាភាព​ពេញ​លេញ​ជុំវិញ​ការ​សាងសង់​កំពង់ផែ​សមុទ្រ​រាម

សហរដ្ឋអាមេរិក​ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថានៅមិនទាន់មានតម្លាភាពពេញលេញនៅឡើយទេ ទាក់ទងទៅនឹងគោលបំណង ប្រភេទ និងវិសាលភាពនៃគម្រោងសាងសង់កំពង់ផែសមុទ្ររាម ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា​បានច្រានចោល។

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​ H.R 4686

រដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃនេះ (ម៉ោងនៅកម្ពុជា) បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» (Cambodia Democracy Act 2021) ឬច្បាប់ H.R 4686 ដែលជាច្បាប់សំដៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Patrick Murphy កាត់ខ្សែបូសម្ពោធបើកការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋ​អាមេរិក (USDA) នៅកម្ពុជា។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ​ក្រសួង​កសិកម្ម​ដំបូង​នៅ​កម្ពុជា

សហរដ្ឋអាមេរិក បើកការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋ​អាមេរិក (USDA) ជាដំបូងនៅកម្ពុជា នៅក្នុងខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់​ទង​នឹង​កសិកម្ម​ ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។

អតីតបុគ្គលិកស្ថានទូតអាមេរិកតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ ក្រោយបញ្ឈប់ពីការងារ

អតីតបុគ្គលិក​ស្ថានទូតអាមេរិកជាង២០នាក់ប្រមូលផ្តុំនៅមុខ​ទូតទាមទារសំណង​ជំងឺចិត្តនិងប្រាក់អត្ថប្រយោជន៍ ដោយថាស្ថានទូ​តនេះបញ្ឈប់ពួកគេពីការងារ​ជាង៣ខែ ទាំងអយុត្តិធម៌ និង​មិនមានភស្តុតាងច្បាស់លាស់។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ