សកម្មភាពរវាងបុគ្គលិកអង្គការតម្លាភាព ក្រុមយុវជន អាជ្ញាធរ និងនគរបាល ជួបជុំគ្នាមុនបើកវគ្គបណ្ដុះបណ្ដាល នៅទីស្នាការអង្គារ ប្រចាំខេត្តកំពត ខែវិច្ឆិកា ឆ្នាំ២០២២។

យុវជន​អង្គការតម្លាភាព​ជ្រើសរើស​សង្កាត់​ពីរ​ក្នុង​ខេត្តកំពត អនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព

យុវជនមួយក្រុមនៃអង្គការតម្លាភាពខេត្តកំពត បានកំណត់យកសង្កាត់ចំនួន២ ក្នុងក្រុងកំពត ដើ​​ម្បីដាក់ឱ្យ​​​​អនុវត្តសាកល្បងសម្រាប់គម្រោង «គោលនយោបាយភូមិឃុំមានសុវត្ថិភាព» ខ​​ណៈ​​​​បទល្មើស និងអសន្តិសុខក្នុងមូលដ្ឋាន បន្តកើតឡើងញឹកញាប់ ដែលធ្វើឱ្យឃុំសង្កាត់មាន​អំ​ពើចោរកម្ម ក្មេ​​ង​​ទំនើង និងហេតុការណ៍គ្រោះថ្នាក់ផ្សេងៗជាហូរហែ។

អ្នកសម្របសម្រួលមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ នៃអង្គការតម្លាភាព កញ្ញា លី ស្រីស្រស់ ថ្លែងក្នុងទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមមូលបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ» ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

សង្គមស៊ីវិលថាការបង្កើតយន្តការ «ការពារអ្នករាយការណ៍ពីអំពើពុករលួយ» ជាកត្តាចម្បងជួយកាត់បន្ថយបញ្ហានេះ

អង្គការសង្គមស៊ីវិលដែលសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកឡើងថា ការបង្កើតយន្តការ «ការពារអ្នករាយការណ៍ពីអំពើពុករលួយ» និងសេរីភាពពេញលេញនៃការរាយការណ៍ពីបញ្ហានេះ ជាកត្តាចម្បងក្នុងការកាត់បន្ថយអំពើពុករលួយ ខណៈរបាយការណ៍រកឃើញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជារយៈពេល ៥ឆ្នាំ ចុងក្រោយនេះ កាន់តែអាក្រក់ទៅៗ។

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន»

របាយការណ៍​ស្ទង់មតិ​របស់TI រកឃើញ​ថា​យុវជនកម្ពុជា​ចាប់​អារម្មណ៍​តិចតួច​ក្នុង​រឿងនយោបាយ

របាយការណ៍ស្ទង់មតិ​មួយរបស់អង្គការតម្លាភាពកម្ពុជា (TI) បាន​រកឃើញថា យុវជន​កម្ពុជាភាគច្រើន​មិន​សូវចាប់អារម្មណ៍រឿងនយោបាយ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពីសុ​វត្ថិភាព និងយល់ថា​​​នយោបាយគឺជា​រឿង​គ្រោះ​ថ្នាក់។

ពលរដ្ឋម្នាក់មកទទួលសេវាសាធារណៈនៅសាលាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

កម្មវិធី​ទូរសព្ទដៃ​សម្រាប់​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​សាធារណៈ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

ក្រសួងមហាផ្ទៃ និងអង្គការ​សង្គម​ស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បាន​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​​កម្មវិធីទូរសព្ទ​ដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» សម្រាប់ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវាសាធារណៈ​នៅ​​ថ្នាក់ក្រោមជាតិ និង​អាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេស​អំពើ​ពុករលួយ ដោយរក្សា​ការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

សង្គមស៊ីវិល​និង​រដ្ឋាភិបាល​រួមគ្នា​បង្កើត​កម្មវិធី​ទូរសព្ទដៃ​ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​ថ្នាក់ក្រោមជាតិ

សង្គមស៊ីវិល និងរដ្ឋាភិបាល បានសហការគ្នាបង្កើតកម្មវិធីទូរសព្ទដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» ដើម្បីឱ្យពលរដ្ឋបញ្ចេញមតិ រិះគន់ កែលម្អ លើការផ្ដល់សេវា ឬអាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេសអំពើពុករលួយ ដោយរក្សាការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

កីឡា​ការិនី​ប៉េតង់ អ្នកស្រី កែ ឡេង ស្នើសុំ​អង្គការ​តម្លាភាព​កម្ពុជា​ដក​បទសម្ភាសន៍​របស់​ខ្លួន​ចេញ

កីឡា​ការិនី​ប៉េតង់​កម្ពុជា អ្នកស្រី កែ ឡេង បាន​ស្នើ​សុំ​ឱ្យ​អង្គការ​តម្លាភាព​កម្ពុជា (TI) ដក​ចេញ និង​ហាមផ្សព្វផ្សាយ​វីដេអូ​បទសម្ភាសន៍​របស់​ខ្លួន ចេញ​ពី​វីដេអូ​សង្ខេប​មួយ ដោយ​សារ​មាន​បទសម្ភាសន៍​របស់​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​រំលាយ​ក្នុង​វីដេអូ​នោះ​ដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ