(រូបភាពពី Reuters)

មេដឹកនាំ​កូរ៉េ​ខាង​ជើង​​ប្រកាសមិនប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន

មេដឹកនាំ​កូរ៉េ​ខាង​ជើងលោក គឹម ជុងអ៊ុន បាន​ប្រកាស​ថា ប្រទេស​នេះមិន​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​​នោះឡើយ លើក​លែង​តែ​អធិបតេយ្យ​របស់​ប្រទេស​នេះរង​ការ​រំលោភ​បំពាន​ពី​សំណក់​មហា​អំណាច​នុយក្លេអ៊ែរ​ដទៃ​ទៀត។

លោក​ស្រី អ៊ុង សានស៊ូជី (រូបភាពពី AFP)

ប្រធានាធិបតី​ភូមា​ស្នើ​បង្កើត​ក្រសួង​ថ្មី​សម្រាប់​លោក​ស្រី អ៊ុង សានស៊ូជី

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋបាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​ថ្មី​ភូមាបាន​ជំរុញ​ឲ្យ​បង្កើត​ក្រសួង​ថ្មី​មួយ​សម្រាប់​​តួនាទីជា​ទីប្រឹក្សា​រដ្ឋរបស់​លោក​ស្រី អ៊ុង សានស៊ូជី។ ការ​សម្រេច​ចិត្ត​នេះនឹង​​ពង្រឹង​ឥទ្ធិពល​​របស់​លោក​ស្រី ស៊ូជី និង​​អាច​ប៉ះ​ពាល់​ដល់​ពួក​យោធា​។

(រូបភាពពី Mediacorp)

ជប៉ុន​គ្រោង​ផ្ដល់​នាវា​ថ្មីៗ​ដល់​កង​ទ័ព​ជើង​ទឹក​វៀតណាម

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុនលោក Fumio Kishida បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ខណៈ​ប្រទេស​ទាំង​ពីរ​បង្កើន​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​មួយ​នៅ​ចំពោះ​មុខ​មហិច្ឆតា​ដ៏​ធំ​ធេង​របស់​ចិន​ក្នុង​ការ​គ្រប់​គ្រង​ដែន​ទឹក​នៅ​ក្នុង​តំបន់។

(រូបភាពពី AP)

ពលរដ្ឋ​កាណាដានៅភាគខាងលិច​រាប់ពាន់​នាក់ត្រូវជម្លៀសចេញដោយសារភ្លើងចេះព្រៃ​

ពលរដ្ឋកាណាដានៅភាគ​ខាងលិចរាប់ពាន់​នាក់ត្រូវបាន​ជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃខ្លាំងក្លា​នៅតំបន់ ​Fort McMurray​ ជាច្រើនម៉ោង​កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។​

(រូបភាពពី BBC)

មនុស្ស​យ៉ាង​តិច​២៨​នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​ផ្លូវ​អាកាស​នៅ​ស៊ីរី

ក្រុម​អ្នក​សង្កេតការណ៍បាន​និយាយ​ថាមនុស្ស​យ៉ាង​ហោច២៨​នាក់ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ករណី​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​មួយ​ទៅ​លើ​ជំរុំ​ជន​ភៀស​ខ្លួន​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរីជា​ទី​ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ពួក​បះ​បោរ។

(រូបភាពពី AFP)

កូរ៉េខាងជើង​ប្រជុំ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ទ្រង់ទ្រាយធំ​​មិនធ្លាប់​មានប្រមាណ​៤០ឆ្នាំ​មកនេះ​

កូរ៉េខាង​ជើង​នៅថ្ងៃសុក្រនេះ បើកកិច្ចប្រជុំ​ជាន់ខ្ពស់​របស់មន្ត្រីដឹកនាំនៅក្នុងបក្សដែល​មិនធ្លាប់​មាននៅក្នុងរយៈពេល​ប្រមាណ​៤០ឆ្នាំ​មកនេះ ដើម្បី​ជជែក​ពីស្ថានភាព​អាវុធនុយក្លេអ៊ែ​របស់ខ្លួន ខណៈអន្តរជាតិ​កំពុង​ព្រួយបារម្ភ​ពីការសាកល្បង​អាវុធរបស់​កូរ៉េខាងជើង​នៅពេលថ្មីៗនេះ។

(រូបភាពពី Mediacorp)

ឧទ្ធម្ភាគចក្រ​ដឹក​មន្ត្រី​ជាន់​ខ្ពស់​ម៉ាឡេស៊ី​កំពុង​បាត់​ខ្លួន​នៅ​រដ្ឋ​​​ Sarawak

អនុ​​​រដ្ឋ​មន្ត្រី​ម្នាក់​និង​សមាជិក​សភា​ម្នាក់​ទៀត​របស់​ម៉ាឡេស៊ីកំពុង​បាត់​ខ្លួន​នៅ​​រដ្ឋ​ Sarawak បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​ដឹក​អ្នក​ទាំង​ពីរកាត់​ផ្ដាច់​ទំនាក់​ទំនង​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​ពី​តំបន់​ Betong ទៅ​តំបន់​ Kuching។

(រូបភាពពី bangkokpost)

ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​ល្បាត​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រួម​គ្នា

ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីននឹងត្រូវចាប់ផ្ដើមល្បាតរួមគ្នានៅលើដែនទឹករបស់ពួកគេ បន្ទាប់ពីសកម្មភាពចាប់ជំរិតរបស់ក្រុមអ៊ីស្លាមជ្រុលនិយមបានកើនឡើងនាពេលថ្មីៗនេះ។

(រូបភាពពី AFP)

ពលរដ្ឋ​វៀតណាម​ភ័យខ្លាចមានសារធាតុពុលសាយភាយ​​ករណីត្រីរាប់លានក្បាលងាប់​

ត្រីតូចធំ​រាប់​លានក្បាល រួមទាំងសត្វសមុទ្រផ្សេង​ៗទៀត​នៅក្នុងសមុទ្រភាគកណ្តាល​នៃប្រទេសវៀតណាម​បានចាប់ផ្តើម​ងាប់តាំង​ពី​ខែមេសាមក ហើយបច្ចុប្បន្ន​អាជ្ញាធរ​មិនទាន់​រកមូលហេតុឃើញនៅឡើយ។​

អភិបាល​រដ្ឋ​អូហាយ៉ូ លោក John Kasich (រូបភាពពី BBC)

គូ​ប្រជែង​ចុង​ក្រោយ​នឹង​លោក ដូណាល់ ត្រាំ ​សម្រេច​បោះ​បង់​​ការ​ប្រកួត​ប្រជែង

អភិបាល​រដ្ឋ​អូហាយ៉ូ លោក John Kasich បាន​សម្រេច​បោះ​បង់​ការ​ប្រជែង​ប្រជែង​បេក្ខភាព​តំណែង​ប្រធានា​ធិបតី​នៅ​ក្នុង​គណ​បក្ស​សាធារណ​រដ្ឋ បន្ទាប់​ពី​ពិបាក​ប្រកួត​ប្រជែង​ទៅ​នឹង​លោក ដូណាល់ ត្រាំ ដែល​ជា​បេក្ខជន​ឈាន​មុខ​របស់​គណបក្ស​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ