
កម្ពុជាទទួលបានកម្ចីនិងហិរញ្ញប្បទានឥតសំណងជាង៣០០លានដុល្លារពីADB ដើម្បីស្ដារសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាង៣៣២លានដុល្លារ (៣៣២,០៥) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ-១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្ដាញផ្លូវ ជាដើម។