លោក ​សម​ រង្ស៊ី​ ថា​​មាន​​ភស្តុ​​តាង​​សម្រាប់​​ចាប់​​អ្នក​​នៅ​ពី​​ក្រោយ​​ការ​​បាញ់​​សម្លាប់​​លោក​​ កែម​​​ ឡី​​

អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅតែបន្តចោទប្រកាន់ថា អ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ជាម​ន្ត្រី​​ជា​​ន់ខ្ព​ស់រដ្ឋាភិបាល ហើយថាពួកគេនឹងត្រូវនាំខ្លួនទៅកាត់ទោសជុំវិញសំណុំរឿងឃាតកម្មនេះ ដោយថាលោក​​មាន​ភស្តុ​តា​ង​រឹ​​ងមាំ ផ្តល់ឲ្យពីក្រុមហ៊ុនប្រងឥន្ទនៈរបស់អាមេរិកឈ្មោះ ​Chevron ។

អង្គការ​ចំនួន​១៦៤​ស្នើ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​បន្ថែម​លើ​ឃាតកម្ម​លោក​ កែម ឡី​

បណ្ដុំអង្គការជាតិ និងអន្ដរជាតិជាង១០០ស្ថាប័នស្នើរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតបន្ថែមលើឃាតកម្មអ្នកវិភាគនយោបាយល្បីឈ្មោះលោកបណ្ឌិត កែម ឡី ខណៈមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការកាត់ទោស។

តុលាការលើកលែងការចោទប្រកាន់អតីតសមាជិកគណៈកម្មាការបុណ្យលោក កែម ឡី

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់អតីតសមាជិក១រូបនៃគណៈកម្មការបុណ្យសពលោក កែម ឡី ដោយសាររកមិនឃើញកំហុសកិបកេងថវិកាបុណ្យ។

អ្នក​​តាម​​ដាន​​ថា​កា​រ​​អូស​​បន្លាយ​​ផ្តល់​​យុត្តិ​ធម៌​​ឲ្យ​លោក​​ កែម​ ឡី​​ បង្ហាញ​​ពី​​វប្ប​ធម៌​​និទ​ណ្ឌ​ភាព​

ខួប​ពីរឆ្នាំ​នៃព្រឹត្តិ​ការ​ណ៍បា​ញ់សម្លាប់​លោក​ កែម​ ឡី​ អ្នក​តាម​ដាន​មួយ​ចំនួន​ បង្ហាញ​ការ​ព្រួយ​បារ​ម្ភថា​ ការ​សម្លាប់​​ម​នុ​ស្ស​​​​ក្រៅ​​ច្បា​ប់​​អាចនៅតែបន្ត​ បើ​រដ្ឋាភិបាល​មិន​ទាន់ចាប់បាន​អ្នក​នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ម​កផ្ត​ន្ទាទោស​ ។

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈាង​ចូល​រំលឹក​ខួប​នៅ​កន្លែង​គេ​បាញ់​សម្លាប់​លោក​ កែម ឡី

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបន្ដការឃោសនារកសំឡេងឆ្នោត នៅរាជធានីភ្នំពេញ និងបានឈាងចូលគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ដែលបានស្លាប់ ២ឆ្នាំមកហើយ។

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ជម្រុញ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​លើ​ឃាតកម្ម​លោក ​កែម ឡី

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញជាថ្មីទៅអាជ្ញាធរឲ្យស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស ដោយពួកគាត់យល់ថា ព្រឹត្តិការណ៍​​បាញ់សម្លាប់នេះ មិនមែនមានតែឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះទេ។

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​យក​ថ្ងៃ​ខួប​​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ជំរុញ​ទៅ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស  ដោយពួកគេថា ករណីឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាច។

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង​រម្លឹក​ខួប​២​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី

ពលរដ្ឋខ្មែរដែលរស់នៅ និង​ធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នារៀបចំពិធីរម្លឹកខួប ២ឆ្នាំនៃឃាតកម្មបាញ់សម្លាប់អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី…

ក្រុម​អ្នក​គាំ​ទ្រ​លោក​ កែម ឡី​ ចាប់​ផ្ដើម​រំឭក​បណ្ដើរ​ៗ​ដល់​រូប​លោក​មុន​ខួប​ ២​ឆ្នាំ​នៃ​ឃាតកម្ម​

ក្រុមអ្នកគាំទ្រលោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ២ឆ្នាំមុននោះ បានចាប់ផ្តើមសកម្មភាពនានាជាការចងចាំ និងរំឭកដល់អ្នកវិភាគរូបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនខួប ២ឆ្នាំនៃឃាតកម្មលើរូបលោក និងចំពេលយុទ្ធនាការឃោសនាបោះឆ្នោត។

ភរិយា​សព​លោក​កែម​ ឡី​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បុណ្យ​រំលឹក​ខួប​២​ឆ្នាំ​

ភរិយាសពលោក កែម ឡី  អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមក្នុងពិធីបុណ្យរំលឹកខួប២ឆ្នាំស្វាមីរបស់អ្នកស្រី ​ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ នៅប្រទេសអូស្ត្រាលី។ នៅក្នុងវីដេអូឃ្លើបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក អ្នកស្រី ប៊ូ រចនា មានប្រសាសន៍ថា ​​ការរៀបចំពិធីបុណ្យរំលឹកខួប២ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក កែម ឡី នឹងធ្វើនៅវត្តពុទ្ធរង្ស៊ី ហៅវត្តធំ ក្នុងប្រទេសអូស្ត្រាលី។ អ្នកស្រី ប៊ូ រចនា​ មានប្រសាសន៍ថា ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យនេះ ​​អ្នកស្រីនឹងបរិចា្ចក៤០ភាគរយដើម្បីឲ្យយកជួយប្រជាពលរដ្ឋខ្មែរដែលទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គម និងជួយដល់ជនភៀសខ្លួនផងដែរ។   អ្នកស្រីបន្តថា ការសម្រេចបរិច្ចាកថវិកានេះ ដោយសារ អ្នកស្រីចង់បន្តបេសកម្មរបស់ស្វាមីអ្នកស្រីដែលបានធ្វើការងារជួយសង្គមកន្លងមក។ កូនសិស្សលោក កែម ឡី គឺ លោក មួង សូនី មានប្រសាសន៍ថា លោកនិងយុវជនផ្សេងទៀតនឹងរៀបចំបារព្ធពិធីរំលឹកខួប២ឆ្នាំនេះដែរ ដោយធ្វើនៅកន្លែងខ្មាន់កាំភ្លើងបានបាញ់សម្លាប់ លោក  កែម ឡី។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី ចាត់ទុកការបរិច្ចាកថវិកានេះ ថាជារឿងល្អ។ លោកបន្តថា លោកចង់ឲ្យយុវជន

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ