កែម ឡី

បទយកការណ៍៖ ក្រុមគ្រួសារ​​លោក កែម ឡី នៅតែទទូច​ទាមទាររក​​យុត្តិធម៌ពិត​

ពេលវេលាចេះតែរសាត់ឆ្ងាយបន្តិចម្តងៗ ធ្មេចបើកៗរយៈពេលបីឆ្នាំហើយដែលឃាតករបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មនុស្សម្នាមួយចំនួនចាប់ផ្តើមរំលឹកថ្ងៃខួបនៃការបាញ់ប្រហារ និងវីរភាពរបស់លោក កែម ឡី ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ។

កែម ឡី

យុវជន បក្សនយោយ និងសង្គមស៊ីវិល នឹងរំលឹកខួបលោក ​កែម​ ឡី​ នៅ​ថ្ងៃ​ស្អែក​

ក្រុមយុវជន តំណាង​បក្សនយោបាយ រួមទាំងសង្គមស៊ីវិល មួយចំនួន អះអាងថា​ ពួកគេ​នឹងនាំគ្នាទៅដាក់កម្រងផ្កាជូនវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី ដើម្បីរំលឹកពីវីរភាពរបស់លោក​ នៅស្ថានីយ៍ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​ស្តុ​បបូ​កគោ​ នៅ​ថ្ងៃស្អែកនេះ។​

រូបសំណាក់របស់លោក បណ្ឌិត កែម ឡី។ រូបភាព៖ សូត សុខប្រាថ្នា

អតីតមន្រ្តី CNRP នៅកំពង់ចាម និងបន្ទាយមានជ័យ​ ថា អាជ្ញាធរហាមមិនឲ្យ​ធ្វើ​បុណ្យ​ខួប​​​លោក កែម ឡី

អតីតសកម្មជន​បក្សសង្រ្គោះជាតិ ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ អះអាងថា អាជ្ញាធរមូលដ្ឋានបានហាមពួកគាត់​មិនឲ្យធ្វើពិធីរំលឹកខួប ៣ឆ្នាំនៃការបាញ់លោកបណ្ឌិត កែម ឡី។

កែម ឡី

លោក​ សម​ រង្ស៊ី​ បបួល​លោក​ ហ៊ុន​ សែន​ ឡើង​តុលាការ​បារាំងករណីឃាតកម្មលោក​ កែម​ ឡី​

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បបួល​មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ ឡើង​តុលាការ​បារាំង​ ដើម្បី​​លាតត្រដាងការពិតនៃឃាតកម្មបាញ់សម្លាប់លោក​ កែម​ ឡី​ ។

កែម ឡី

សាលា​រាជធានី ​មិនឲ្យយុវជន១០នាក់​ធ្វើពិធី​បែប​សាសនា​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម​ ឡី​

សាលា​រាជធានី​ភ្នំពេញ ​មិន​អនុញ្ញាត​​ឱ្យ​​យុវជន១០នាក់​មក​ពី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ធ្វើពិធី​បែប​សាសនា​គម្រប់ខួប៣ឆ្នាំ នៅ​ទីតាំង​បាញ់សម្លាប់​លោក​ កែម​ ឡី​ នោះឡើយ​​។

កែម ឡី

ខួប៣ឆ្នាំ​សពលោក​ កែម​ ឡី​ គ្រួសារ​និមន្ត​ព្រះសង្ឃ៦អង្គ​ដើម្បី​ប្រា​រព្វ​ពិធី​

ក្រុម​គ្រួសារ​អះអាង​ថា​ ពិធី​រំឭក​ខួប​គម្រប់៣ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយនេះ​ ធ្វើ​តូចជាង​ឆ្នាំមុន​ ដោយ​ថា ​និមន្ត​ព្រះសង្ឃ​តែ៦​អង្គ​ប៉ុ​ណ្ណោះ​ដើម្បី​ប្រា​រព្វ​ពិធី​។

កូនប្រុសពៅលោក កែម ឡី កើតជំងឺអូទីស្សឹម​

កូនប្រុសពៅលោក កែម ឡី ដែលកើតក្រោយពេលឪពុករងការបាញ់សម្លាប់នោះ កើតជំងឺអូទីស្សឹម គឺជាប្រភេទជំងឺធ្វើឱ្យកុមារលូតលាស់ខួរក្បាលយឺត មានអាការៈមិននិយាយស្តី និងមានការភ័យខ្លាចច្រើន។

លោក សម រង្ស៊ី ថារៀបចំយុទ្ធសាស្ត្រកុំឱ្យដូចលោក កឹម សុខា និងលោក កែម ឡី

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថ្លែងថា មុនចូលមកកម្ពុជា លោកត្រូវរៀបចំផែនការលម្អិតសិន ដើម្បីកុំឱ្យមានការចាប់ខ្លួនដូចលោក កឹម សុខា និងមានករណីបាញ់សម្លាប់ដូចលោក កែម ឡី។​

សារចូលឆ្នាំភរិយាលោក កែម ឡី «នឹកស្រុក និងនឹកប្តីខ្លាំងណាស់»

ភរិយាលោក កែម ឡី ដែលកំពុងរស់នៅជាមួយកូនៗនៅក្រៅប្រទេសក្នុងភាពជាស្ត្រីមេម៉ាយ លើកឡើងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថាលោកស្រី នឹកស្រុកកំណើត និងនឹកប្តីខ្លាំងទោះជាកន្លែងរស់នៅបច្ចុប្បន្នសុខស្រួលក៏ដោយ។​

​ជន​ជាប់​ចោទ​សម្លាប់​លោក​ កែម ឡី​ អះអាង​ថា​ ខ្លួន​គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​

ជនជាប់ចោទឈ្មោះ អឿត អាង ហៅជួបសម្លាប់ អះអាងថា ខ្លួនគ្មានលទ្ធភាព ដើម្បីស្វែងរកមេធាវីការពារក្ដីឲ្យនោះទេ ខណៈដែលតុលាការបានយកជនជាប់ចោទរូបនេះ មកបើកសវនាការនាថ្ងៃនេះ ពាក់ព័ន្ធនឹងសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ