
សកម្មជន និងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងយោធាមីយ៉ាន់ម៉ានៅក្នុងប្រទេសអាល្លឺម៉ង់
សកម្មជនមីយ៉ាន់ម៉ា និងជនរងគ្រោះពីការរំលោភបំពានចំនួន១៦នាក់ បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌនៅប្រទេសអាល្លឺម៉ង់ ដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ា ថាបានញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា និងអំពើឃោរឃៅផ្សេងទៀត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីពីរឆ្នាំមុន។