នាយករដ្ឋមន្រ្តីស្នើព្រះមហាក្សត្រដាក់មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន៤៩រូប ចូលនិវត្តន៍
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើព្រះមហាក្សត្រឲ្យដាក់មន្រ្តីនគរបាលជាន់ខ្ពស់ប្រមាណ៥០រូប ដែលមានឋានន្តរស័ក្តិចាប់ពីផ្កាយ១ដល់ផ្កាយ៣ហើយកំពុងបម្រើការងារនៅក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍។ លិខិតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានសរសេរថាតាងនាមរដ្ឋាភិបាលនិងយោងតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនិងពិនិត្យលក្ខណៈសម្បត្តិរបស់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ លោកសូមស្នើឲ្យដាក់មន្រ្តីទាំង៤៩រូបនោះឲ្យចូលនិវត្តន៍។