អ្នក​តាម​ដាន​បា​រម្ភ​ថា​​​ប្រ​ជា​ធិ​​ប​​តេ​យ្យ​នៅ​​​តែ​​រួ​​ម​​តូ​​ច​​ទោះ​មា​ន​ប​​ក្ស​ថ្មី​ៗ​ច្រើ​ន​ចូ​ល​រួ​ម​បោះ​ឆ្នោត​

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

អ្នកតាមដានមួយចំនួន បង្ហាញការព្រួយបារម្ភថា ប្រជាធិបតេយ្យនៅកម្ពុជា នៅតែ​បន្ត​ដើ​​រ​លើ​​ផ្លូ​វដ៏តូចចង្អៀត ទោះ​បីមាន​គណ​ប​​ក្ស​​នយោបាយថ្មីៗជាច្រើន បានចូលរួមប្រកួតកា​របោះ​ឆ្នោត​ សម្រាប់អាណត្តិថ្មីនេះក៏ដោយ។

កា​​លពីម្សិលមិញ គ.ជ.ប បានចេញសេចក្តីប្រកាស ទទួលស្គាល់គណបក្សដល់ទៅ​២០ សម្រាប់ចូលរួមប្រកួតការបោះ​ឆ្នោ​​ត​ជ្រើ​ស​តាំ​ង​តំណាងរាស្ត្រនីតិកាលទី៦នេះ ខណៈអាណត្តិមុនមានតែ៨គណបក្សប៉ុណ្ណោះចូលរួម ក្នុងនោះមានទាំង​គណបក្សស​ង្គ្រោះ​​​​​​ជាតិផងដែរ។

ប៉ុន្តែនៅអាណត្តិថ្មីនេះ គ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតការបោះឆ្នោតទេ មានតែ គណបក្សប្រជាជនកម្ពុជា គណ​បក្ស​​ហ្វ៊ុនស៊ិ​​នប៉ិច គណបក្សប្រជា​ធិបតេយ្យមូ​ល​ដ្ឋាន គ​ណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស​​១៦ផ្សេងទៀ​​ត ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វែ្រល លោក កន សាវង្ស និយាយថា បើទោះបីជាអាណត្តិថ្មីនេះ មានគណបក្ស​ន​យោ​​​បា​​យ ចូលរួមប្រកួតលើសអាណត្តិមុនដល់ទៅ១២ក៏ដោយ ក៏ដំណើ​រការបោះឆ្នោ​តនេះ​មិន​​​​​បា​ន​ជំរុញយន្តការប្រ​ជា​ធិ​ប​​​​តេ​​យ្យ​ដែ​​រ ដោយថា ​បក្សប្រឆាំ​ង​ដ៏ធំ ដែលមានអ្នកគាំទ្រជាង៣លាននាក់ ត្រូវបានគេ​ផាត់ចេ​ញពីទីលានប្រកួត ។

លោ​ក កន សាវង្ស វិភាគថា ដំណើរការបោះឆ្នោតបែបនេះ បានរារាំងដល់ការសម្រេចចិត្តរបស់ពលរដ្ឋជិតពាក់កណ្តាលប្រទេស ហើយបង្កើតឲ្យមានមន្ទិលពីការខ្វះភាពស្រ​​បច្បា​ប់ ​​ជាតំណាង ក្នុងសង្គមប្រជាធិបតេយ្យ។

បើសិនជាសិទ្ធិក្នុងការធ្វើនយោបាយបាយឲ្យ..បានខ្ពស់ ហើយប្រព័ន្ធព័ត៌មានឲ្យមានការចូលរួមច្រើន ទាំងសារព័ត៌​មា​​​​នគាំទ្រ ទំាងព័ត៌មានឯករាជ្យ …បូករួមទាំងគណបក្សដែលចូលរួមច្រើន វាជារឿងគាំទ្រលទ្ធិប្រជា​ធិបតេយ្យហើយ​..តែបើ​ខ្វះខា​ន​​​ចំ​ណុ​ច​ណាមួយ វាជាប្រជាធិបតេយ្យក្លែងក្លាយហើយ

លោក កន សាវង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វែ្រល

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការដែលគណបក្សថ្មីៗ​ច្រើ​​​​​​នបានប្រកួតការបោះឆ្នោតច្រើតែមួយមុខ វាយតម្លៃថា ការរៀបចំការបោះឆ្នោតនោះ កំពុងដើរលើគន្លងប្រជា​ធិបតេ​យ្យពេ​ញ​​​លេ​ញ​​​ទេ លោកថា គេត្រូវពិនិត្យមើកពីកត្តារួមផ្សំផ្សេងៗទៀត រួមទាំងគ្មានការគំរាមកំហែងផ្នែកនយោបាយផងដែរ។

មានគណបក្សច្រើនចូលរួម មិនមែនជាកត្តាមួយឆ្លុះបញ្ចាំងពីសេរីភាព ឬក៏ពាក់ព័ន្ធនឹងប្រជាធិបតេយ្យបានទេ យើងត្រូវពិនិត្យទៅលើធាតុផ្សំផ្សេងៗ ពាក់ព័ន្ធការចូលរួមរបស់ប្រជាពលរដ្ឋ ។ យើងមើលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ពាក់ព័​ន្ធនឹ​ងកា​រដោះស្រាយវិវាទ ការឃោសនា និងឱកាសនៃការចូលរួមប្រកួតប្រជែង[របស់គណបក្សនយោបាយ]អីជាដើម

លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព

អ្នកវិភាគនយោបាយ លោក ឯម សុ​វណ្ណារ៉ា វិភាគថា ដំណើរការបោះឆ្នោតមួយ បានបើកទូលាយឲ្យតែគណបក្សថ្មីៗ តូចៗចូ​ល​​រួ​​មច្រើ​ន តែព្យាយាមផាត់គណបក្សប្រឆាំង ឬគណបក្សធំចេញពីទីលានប្រកួតដូចបច្ចុប្បន្ន លោកថា ទំនងជាគ្មា​នការស្វា​គម​ន៍​​ពី​ប្រទេសលោកសេរីទេ។

លោកថា៖«បើសិនជាអន្តរជាតិមិនទទួលយកបាន គឺធ្វើឲ្យកម្ពុជាហ្នឹងស្ថិតក្នុងភាពឃ្លាតឆ្ងាយពីអន្តរជាតិហើយ។ចង់បញ្ជាក់ថា​​មន៍អន្តរជាតិយើងចង់ផ្តោតទៅលើតែសហរដ្ឋអាមេរិក និងសភាពអឺរុបទេព្រោះជាអ្នកមានឥទ្ធិពល ហើយដែលកម្ពុជាពឹងពាក់ទីផ្សា​​​ររបស់ពួកគេ ហើយនិងឥទ្ធិពលរបស់ពួកគេខ្លាំង»

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអះអាងកាលពីសប្តាហ៍មុនអំឡុងចុះជួបកម្មករថា ការហក់ឡើងចំនួនគណបក្ស​ចូល​រួម​ប្រ​​កួ​តការបោះ​ឆ្នោតនៅអាណ​ត្តិថ្មីនេះ ជាកា​ររីកចម្រើននៃល​ទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយថា ការបង្កើតរដ្ឋាភិ​បា​លថ្មី មិន​អា​ស្រ័​យលើសហគមន៍អន្តរជាតិទេ អាស្រ័យលើស្ថាប័នក្នុងស្រុក គឺ គជប ។

ប៉ុន្តែអ្នកតាមដានថា បើសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត កម្ពុជានឹងខាតបង់ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ