លោក វន់ ពៅ ​ហៅ​សកម្មភាព​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ថា បន្ត​រឹត​ត្បិត​សេរីភាព​​សង្គម​ស៊ីវិល

រូបភាពអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើ រោង ដែលសង្គមស៊ីវិល និងជនរងគ្រោះ គ្រោងរៀបចំពិធី រំលឹកខួប៥ ឆ្នាំ នៃការបង្ក្រាបដោយហឹង្សា ពីសំណាក់ សមត្ថកិច្ចកាលពី ថ្ងៃទី ២ និង ៣ មករា ២០១៤ ។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia

មេដឹកនាំ​សហជីពមួយ​រូប បាន​ចោទ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ថា បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​រុះរើ​រោង ដែល​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​រៀប​ចំ​ពិធី​រំឭក​ខួប​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង កាល​ពី៥ឆ្នាំ​មុន។

រូបភាពអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើ រោង ដែលសង្គមស៊ីវិល និងជនរងគ្រោះ គ្រោងរៀបចំពិធី រំលឹកខួប៥ ឆ្នាំ នៃការបង្ក្រាបដោយហឹង្សា ពីសំណាក់ សមត្ថកិច្ចកាលពី ថ្ងៃទី ២ និង ៣ មករា ២០១៤ ។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន ​វី.អូ.ឌី ​នៅ​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​ខណ្ឌ​សែនសុខ​ដឹកនាំ​ដោយ​អភិបាល​រង​ខណ្ឌ​ម្នាក់​ នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ចុះ​ទៅ​រុះរើ​រោង​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​​សម្រាប់​ពិធី​សូត្រ​មន្ត​មួយ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​នេះ ដើម្បី​រំឭក​ដល់​ហេតុការណ៍​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​នៅ​លើ​ផ្លូវ​វេងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

លោក វន់ ពៅ បាន​ប្រាប់​ថា អាជ្ញាធរ​បានចោទ​ថា ការ​រៀបចំ​ពិធី​នេះ មិន​បាន​សុំ​ការ​អនុញ្ញាត​ជាមុន​នោះ​ឡើយ ហើយ​រោង​ដែល​សាង​សង់​ឡើង​នោះ ធ្វើឲ្យ​ស្ទះ​ផ្លូវ​សាធារណៈ។​

រូបភាពអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើ រោង ដែលសង្គមស៊ីវិល និងជនរងគ្រោះ គ្រោងរៀបចំពិធី រំលឹកខួប៥ ឆ្នាំ នៃការបង្ក្រាបដោយហឹង្សា ពីសំណាក់ សមត្ថកិច្ចកាលពី ថ្ងៃទី ២ និង ៣ មករា ២០១៤ ។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia

ទោះជាយ៉ាងណា លោក វន់ ពៅ បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ថា ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​ធ្វើ​ឡើង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​ធ្នូ​កន្លង​មក។

លោក បន្តថា៖ «​ជាការរឹតត្បិតសេរីភាពមកលើការធ្វើសកម្មភាព។ វាផ្ទុយទៅនឹងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ​កាលពីថ្ងៃទី២៧ កន្លងទៅថ្មីៗនេះ។ យើងចង់ឱ្យមានការបើកទូលាយ​សេរីភាពនៃការធ្វើសកម្មភាព​របស់អង្គការសង្គមស៊ីវិល សហជីព សមាគមឡើងវិញ ឱ្យដូចទៅនឹងលិខិតរបស់ក្រសួងមហាផ្ទៃ »

រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​កាលពីខែធ្នូ​កន្លងទៅ ដោយណែនាំ​ទៅ​អាជ្ញាធរទាំងអស់ ឲ្យ​ផ្តល់កិច្ចសហការល្អជាមួយអង្គការ​សង្គមស៊ីវិល ហើយ​មិន​តម្រូវ​ឲ្យ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជាមុន​នោះ​ឡើយ។

សមាគមរបស់​​លោក វន់ ពៅ គ្រោង​រៀបចំ​ពិធី​រំឭក​ខួប៥​ឆ្នាំ​នៃ​ការបង្ក្រាបដោយហិង្សាទៅលើសកម្មជនសិទ្ធិមនុស្ស និង​ក្រុមកម្មករ នៅមុខ​រោងចក្រយាកជីន និងនៅមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា ​ក្រោមប្រធានបទ «យើងមិនអាចបំភ្លេចបាន» នៅរសៀលថ្ងៃនេះ។

ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​ទៅ​លើ​ការ​តវ៉ា​រ​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​ក្រុម​កម្មករ​កាល​ពី​ថ្ងៃទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤  បាន​បណ្ដាល​ឲ្យ​កម្មករ ៤​នាក់​ស្លាប់ ​កម្មករ​ជា​ច្រើន​នាក់​ទៀត​រង​របួស ខណៈ​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

មនុស្សចំនួន ២៣នាក់ ក្នុង​នោះ​មាន​ទាំង​លោក វន់ ពៅ ផង​ដែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​បញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុង ស្ថិត​ខេត្តត្បូងឃ្មុំទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ