ក្រសួងប្រកាសបិទក្រុមហ៊ុនកែច្នៃយានយន្តមិនមានអាជ្ញាបណ្ណទាំងអស់

លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ។ រូបភាព៖ វេបសាយក្រសួងការងារ

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងបិទក្រុមហ៊ុនកែច្នៃយានយន្តមិនមានអាជ្ញាបណ្ណទាំងអស់ នៅក្នុងឆ្នាំ២០១៩នេះ។​

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំចាស់និងទិសដៅការងារឆ្នាំថ្មីនៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា លោកនឹងបិទក្រុមហ៊ុនកែច្នៃយានយន្តអត់អាជ្ញាបណ្ណទាំងអស់។ លោកថា ក្រុមហ៊ុនមិនមានអាជ្ញាបណ្ណទាំងនោះ បានកែច្នៃរថយន្តខុសបច្ចេកទេស និងនាំឲ្យមានការដឹកទំនិញ លើសទម្ងន់កំណត់។​

លោក ស៊ុន ចាន់ថុល មានប្រសាន៍ថា៖ «ឆ្នាំ២០១៩ល្មមរកនីតិវិធីបិទក្រុមហ៊ុនកែច្នៃយានយន្តដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ហ្នឹងទីមួយ!។ ទី២ ខ្ញុំនឹងខិតខំធ្វើការជាមួយ ឯកឧត្តម សេង ឈួន ដាក់ជាប្រព័ន្ធអនឡាញយ៉ាងណាមួយ ឬជាកុំព្យូទ័រ ដើម្បីត្រួតពិនិត្យតាមដានឲ្យជាប់ បើក្រុមហ៊ុនដដែលៗ ឡានដដែលៗហ្នឹង ដែលយើងចាប់ដោយសារគាត់ដឹកទំនិញលើសទម្ងន់ប៉ុន្មានដងហ្នឹង! នៅក្នុងកុំព្យូទ័រយើងទាំងអស់ ហើយបិទគាត់តែម្តងទៅ!»។

រដ្ឋមន្ត្រីរូបនេះបន្តថា លោកស្នើទៅអ្នកគ្រប់គ្រងកំពង់ផែក្រុងព្រះស៊ីហនុនិងភ្នំពេញឲ្យសហការគ្នាប្រចាំការទប់ស្កាត់នៅកំពង់ផែទាំងពីរតែម្តង ដោយថា អាចបង្កើតអង្គភាពថ្មីមួយទៀតដើម្បីធ្វើការងារនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ