នាយករដ្ឋមន្ត្រី​ជំទាស់​ការ​បង្កើត​ទូរទស្សន៍​ថ្មី​របស់​ក្រសួង​ព័ត៌មាន​

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងវិទ្យុជាតិកម្ពុជា។ រូបភាព៖ បណ្ដាញសង្គម

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំទាស់​ទៅ​នឹង​គម្រោង​បង្កើត​ទូរទស្សន៍​ថ្មី​របស់​ក្រសួង​ព័ត៌មាន​ដោយ​ថា​ចំណាយ​លុយ​ច្រើន ហើយ​ទូរទស្សន៍​ជាតិ​សព្វថ្ងៃ​ប្រើ​មិន​ទាន់​អស់​សមត្ថភាព​របស់​ខ្លួន។

លោក ហ៊ុន សែន បាន​លើកឡើង​បែប​នេះក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​ជា​មួយ​អ្នក​សារព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ទី​១១ មករា ឆ្នាំ២០១៨។ ​ លោក​ ហ៊ុន សែន ក៏បាន​ថ្លែង​ផងដែរ​ថា​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ថ្មី​គឺ​ត្រូវ​ការ​លុយ​ច្រើន​ដើម្បី​បង្កើត។

លោក​ថា៖ « ជាង​នេះ​ទៅ​ទៀត​សម័យ​នេះ​ជា​សម័យ​ដែល​Online គេ​មាន​ហើយ! មិន​មិន​ចាំ​ម៉ោង​ផ្សាយ​របស់​ទួរទស្សន៍​លោក​ឯង​ទេ! »

កាល​ពី​ដើម​ខែ​មករា​នេះ ក្រសួងព័ត៌មាន​បាន​លើក​ឡើង​ពី​ គម្រោង​បង្កើត​ទូរទស្សន៍​យ៉ាង​តិច ៣​ប៉ុស្តិ៍​បន្ថែម​ទៀត ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) និង​វិទ្យុ​ជាតិ​កម្ពុជា ដោយ​ថា ស្ថាប័ន​ទាំង​ពីរ​នេះ បច្ចុប្បន្ន​នេះ មាន​តែ​ការ​ផ្សព្វផ្សាយ​តាម​​គេហទំព័រ និង​រលក​ធាតុអាកាស​ជា​សំឡេង​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ