កម្ពុជា​ ប្រកាស​ប្រឆាំង​ការប្រកាសឯករាជ្យរបស់តៃវ៉ាន់​

ពលរដ្ឋបោះឆ្នោតមិនគាំទ្រ គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ចិន។ រូបភាព៖ taiwannews.com.tw

ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ចំពោះ​ប្រទេស​ចិន​ថា ​ខ្លួន​ទទួល​ស្គាល់​តែ​រដ្ឋាភិបាល​របស់​លោក​ ស៊ី ជិន​ពីន ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​រដ្ឋ​ស្រប​ច្បាប់ ខណៈ​ប្រកាស​ប្រឆាំង​ដាច់ខាត​​ទៅ​នឹង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់។

ក្នុង​សេចក្ដីប្រកាស​រួម​គ្នា​រវាង​កម្ពុជា-ចិន ចុះ​ថ្ងៃ​ទី​២៣ មករា​នេះ ​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ជា​មួយ​ចិន​ថា​ ខ្លួន​ទទួល​ស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់ តំណាង​ឲ្យ​ប្រទេស​ចិន​ទាំង​មូល ហើយ​តៃវ៉ាន់​ជា​ផ្នែក​សំខាន់​មួយ​នៃ​បូរណភាព​របស់​ចិន​ប៉ុណ្ណោះ។

លោក​ថា៖ « ភាគី​កម្ពុជា​សូម​ប្រឆាំង​ចំពោះ​ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​គ្រប់​ទម្រង់ ព្រម​ទាំង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​នូវ​ទំនាក់ទំនង​ចិន និង​តៃវ៉ាន់​គ្រប់ទម្រង់ ព្រមទាំង​បន្តគាំទ្រ​ការ​អភិវឌ្ឍន៍​ដោយ​សន្ថិភាព​នូវ​ទំនាក់ទំនង ចិន និង​តៃវ៉ាន់ និង​បុព្វហេតុ​ក្នុង​ការ​បង្រួបបង្រួម​ចិន។ ភាគី​ចិន​បាន​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ការ​គាំទ្រ​ខាង​លើ​នេះ » ។

ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង កាល​ពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ២០១៩  បាន​ថ្លែង​ក្នុង​ខួប​លើក​ទី​៤០​ នៃ​ការ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ក្រុង​តៃប៉ិ ថា​ តៃវ៉ាន់​​ ត្រូវតែ​បង្រួបបង្រួម​ឡើងវិញ​ដោយ​សន្តិភាព​ជា​មួយ​ចិន​ដោយ​ប្រើ​គោលនយោបាយ​ «​ប្រ​ទេស​មួយ​ ប្រព័ន្ធ​ពីរ»​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ចិន​ទាំងអស់​។ ទោះ​ជា​យ៉ាង​ប្រជាជន​ចិន​នៅ​លើ​កោះ​តៃ​វ៉ាន់​ជាង​៨០ភាគរយ​បាន​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ