សមត្ថកិច្ច កំពុងស៊ើបអង្កេតករណីបាញ់ឧទ្យានុរក្សតំបន់ដែនជម្រកសត្វព្រៃស្រែពក

មន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ខណៈដែលកម្លាំងចម្រុះកំពុងល្បាតព្រៃ កាលពីវេលាម៉ោង៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរខេត្តមណ្ឌល​គិរី អះអាងថា ​កំពុងធ្វើការស្រាវជ្រាវ​ករណីខ្មាន់កាំភ្លើងបាញ់កម្លាំងសមត្ថកិច្ចចម្រុះពេលចុះបំពេញការងារនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ដែលបណ្តាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់​រងរបួសធ្ងន់។

មន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ខណៈដែលកម្លាំងចម្រុះកំពុងល្បាតព្រៃ កាលពីវេលាម៉ោង៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បាន​ប្រាប់ VOD នៅព្រឹកនេះថា លោកកំពុងដឹកនាំការ​ស៊ើបអង្កេតរឿងនេះ។

លោក ឡោ សុខា មានប្រសាសន៍ថា៖ «ខ្ញុំកំពុងធ្វើ! ឈានដល់កម្រិតណាអាហ្នឹងខ្ញុំមិនអាចជម្រាបជូនបានទេ ព្រោះខ្ញុំត្រូវកំណត់មុខសញ្ញាអីមួយ ខ្ញុំមិនអាចធ្វើឲ្យបែកខ្ចរខ្ចាយបានទេ។ កំពុងដុតដៃដុតជើងស្រាវជ្រាវ! ខ្ញុំដឹកនាំផ្ទាល់ធ្វើតើរឿងហ្នឹង!»

តាមការចុះផ្សាយលើគេហទំព័រនរគបាលជាតិ ក្រុមមន្ត្រីឧទ្យានុរក្ស កាលពីព្រឹកម្សិលមិញ បាន​សហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នាមានគ្នា៦នាក់ ចេញល្បាតនៅត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ឃុំស្រែហ៊ុយ ស្រុកកោះញែក។ ប្រភពពដដែលឲ្យដឹងថា ពេលនោះក្រុម​សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់សង្ស័យដឹកសត្វព្រៃខុសច្បាប់ ស្រាប់តែមានការបាញ់ស្រោចមកលើពួកគេតែម្ដង។ ការបាញ់ប្រហារនេះ បានបណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់។  ជនរងគ្រោះពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ