អាជ្ញាធរខេត្តពោធិ៍សាត់បារម្ភខ្វះទឹកជួយសង្រ្គោះស្រូវពលរដ្ឋ

វាលស្រែរបស់ប្រជាកសិករ នៅសង្កាត់ចំរើនផល ក្នុងខេត្តពោធិ៍សាត់។ រូបភាព៖ CJ

អាជ្ញាធរខេត្តពោធិ៍សាត់ បង្ហាញការព្រួយ​បារម្ភលើបញ្ហា​កង្វះទឹក សម្រាប់ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋនារដូវប្រមូលផលនេះ​ ខណៈស្រូវជាច្រើនហិកតាកំពុងរងការខូចខាត។

ក្នុងកិច្ចប្រជុំជាមួយពលរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ទី០៧ ខែកុម្ភៈ ម្សិលមិញ ចៅសង្កាត់ចំរើនផលលោក ឈុន សៀង បានឲ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយម កំពុងតែបង្ហូរទឹកចូលតាមប្រឡាយធំៗនៅភូមិអូរកា ក្រុងពោធិ៍សាត់ ដើម្បីទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់សង្គ្រោះស្រូវរបស់ពួកគេ ប៉ុន្តែលោកបារម្ភថា ទឹកនេះមិនគ្រប់គ្រាន់ទាំងស្រុងបានទេ ដោយសារអាកាសធាតុកើនឡើងកំដៅនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា៖ ‍‍«រឿងខ្វះខាតទឹកគឺជារឿងសំខាន ចឹងខ្ញុំធ្វើការងារជាមួយមន្ទីរដើម្បីបង្ហូរ​ទឹកដាក់តាមប្រឡាយ ​ព្រោះស្រូវជិតបានច្រូតហើយ អត់មានទឹកស្រូវខូចអស់ច្រើន»។

ចៅសង្កាត់ចំរើនផលរូបនោះ អះអាងថា លោកនិងព្យាយាមធ្វើការងារជាមួយមន្ទីធនធានទឹក និងឧតុនិយម ដើម្បីជួយរកដំណោះស្រាយជូនពលរដ្ឋ ឲ្យទទួលបានទឹកគ្រប់គ្រាន់ ដើម្បីធ្វើស្រូវប្រាំងនាពេលខាងមុខនេះ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។