សមត្ចកិច្ចខេត្តពោធិ៍សាត់ ជំរុញទៅមូលដ្ឋានទប់ស្កាត់សារធាតុញៀន ដើម្បីកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ

សមត្ថកិច្ច ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ CJ

សមត្ថកិច្ច​​ខេត្តពោធិ៍សាត់ ជំរុញទៅអាជ្ញាធរមូលដ្ឋានពង្រឹងក្រុមប្រជាការពារភូមិឡើងវិញ នឹងអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាព ដោយថា ដើម្បីទប់ស្កាត់អ្នកប្រើប្រាស់សារធាតុញៀនបង្ក​ហិង្សាក្នុងគ្រួសារ។​

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែកុម្ភៈ នគរបាលប៉ុស្តិ៍ចំរើនផល ខេត្តពោធិ៍សាត់ លោក អ៊ុល ហៃ បានថ្លៃងថា ដើមចមដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ ដោយសារជនបង្កប្រើប្រាស់សារធាតុញៀន ។ ករណីនេះ លោកថា ដើម្បីទប់ស្កាត់អ្នកប្រើប្រាស់សារធាតុញៀនដែល​បង្កអំពើហិង្សាក្នុងគ្រួសារបាន លុះត្រាតែអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយសមត្ថកិច្ចខេត្ត ទើបទទួលបានផលវិជ្ជមាន។

ទាក់ទងករណីនេះ ចៅ​សង្កាត់​ចំរើន​ផល លោក ឈុន សៀង បានប្រាប់ទៅមេភូមិទាំងប្រាំបីភូមិ ឲ្យពង្រឹងក្រុមប្រជា​ការពារភូមិឡើងវិញ ដើម្បីអនុវត្តតាមគោលការភូមិឃុំមានសុវត្ថិភាពផង​ដែរ​។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ ២០១៩នេះ នាយប៉ុស្តិ៍នគរបាលសង្កាត់ចំរើនផល លោក អ៊ុល ហៃ មានប្រសាសន៍ថា សម្ថកិច្ចរបស់លោកចុះបង្រ្កាបបទល្មើសបានពីរករណី និងឃាត់ខ្លួនមនុស្សបានពីរនាក់ ទីមួយឈ្មោះ ហែ ហៃ ភេទប្រុស រស់ភូមិក្តីខ្វាវ និងម្នាក់ទៀតឈ្មោះ ហៃ ភី ភេទប្រុស រស់នៅភូមិអូរតូង ដែលជនបង្កទាំងពីរសុទ្ធតែប្រើប្រាស់គ្រឿងញៀន និងបង្កហិង្សាក្នុងគ្រួសារ ករណីនេះ សម្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាម​និតិវិធីច្បាប់​ទៀតផង​៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។