តុលាការ​កំពុង​ស៊ើបអង្កេត​សំណុំរឿង​អ្នកព័ត៌មាន​​ដែល​រង​ហិង្សា​នៅ​សៀមរាប

លោក ស៊ីម ឈីវឈានពិសិដ្ឋ អ្នកយកព័ត៌មាននៅសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព (រូបភាព៖ ksnews)

មន្ត្រីសាលាដំបូងខេត្តសៀមរាបឲ្យដឹងថា សំណុំរឿងអ្នកព័ត៌មានដែលរងហិង្សាពីសមាជិកសហគមន៍បឹងពារាំងបានទៅដល់ដៃតុលាការហើយ និងកំពុងបន្តនីតិវិធីស៊ើបអង្កេត។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់​ VOD នៅព្រឹកនេះថា សំណុំរឿងនោះបានទៅដល់ដៃតុលាការហើយ។

លោក យិន ស្រាង៖​ «សំណុំរឿងមកដល់អយ្យាការហើយ គេចុះបញ្ជីហើយ បានគេបញ្ជូនទៅការិយាល័យព្រះរាជអាជ្ញា ដើម្បីចាត់តំណាងអយ្យការចាត់ការបន្តទៀតណា៎!»។

កាលពីអំឡុងចុងខែមករាមុននេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលគេស្គាល់ថា ជាអ្នកយកព័ត៌មាននៅសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព បានចុះទៅយកព័ត៌មានពីបទល្មើសនេសាទនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង។ លោកអះអាងថា បានជួបហេតុការណ៍ហិង្សាបង្កដោយសមាជិកសហគមន៍នោះរហូតសន្លប់។

លោក ស៊ីម ឈីវឈានពិសិដ្ឋ បានចោទចំឈ្មោះ លោក គង់ មង្គល ប្រធានសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ថាជាអ្នកបញ្ជាឲ្យប្រព្រឹត្តហិង្សាលើរូបលោក ប៉ុន្តែ លោក គង់ មង្គល បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថា លោកជាអ្នកចូលអន្តរាគមន៍ជួយជនរងគ្រោះទៅវិញទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ