សមត្ថកិច្ច អះអាង​ថា មាន​តម្រុយខ្លះហើយ​ទាក់ទងនឹង​​​ករណីចោរ​ប្លន់​ធនាគារ​ RHB

ធនាគារ អ.អេច.ប៊ី ឥណ្ដូឆៃណា ក្រោយពេលមានករណីប្លន់ ថ្ងៃទី ២៣ សីហា ២០១៨

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លើកឡើងថា សមត្ថកិច្ចមាន​តម្រុយ​មួយចំនួន​​ហើយជុំវិញ​ករណី​​ប្លន់​ធនាគារ​ RHB ទាំងកណ្ដាល​ថ្ងៃត្រង់ កាលពីខែសីហា ឆ្នាំមុន។

នេះបើតាម​បញ្ជាក់​​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន ដល់អ្នកសារព័ត៌មាន ​វី.អូ.ឌី នៅរសៀលថ្ងៃនេះ។

លោក មានប្រសាសន៍ថា៖ « យើងមានហើយតម្រុយ តែការសន្និដ្ឋានឲ្យបាន១០០ភាគរយ គឺយើងនៅចាំឲ្យច្បាស់ជាងនេះសិន។ […] ព្រោះបទឧក្រិដ្ឋ ជួនកាលប៉ូលិសខ្មែររកឃើញភ្លាម តែរឿងខ្លះក៏ពិបាករកដែរ » ។

​ករណី​ប្លន់​ធនាគារ​នេះ​បាន​កើតឡើង​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​២០១៨ នៅធនាគារ RHB IndoChina Bank ម្ដុំ​សាលា​វ៉ាន់ដា តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ក្រុមចោរប្លន់នោះមានគ្នា៥នាក់។ ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នោះ ​មិន​បាន​បង្ក​ឲ្យ​មា​នរណា​ម្នាក់​រង​របួស​ទេ​៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ