រដ្ឋាភិបាល​ត្រៀម​ទប់ទល់​អ្នក​ប្រមាថ​ជីវិត​លោក ហ៊ុន សែន​​

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៣,៨៦៦នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រូបភាព៖ FN

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលត្រៀមកម្លាំង និងចាត់​វិធានការ​ច្បាប់ចំពោះការប្រមាថជីវិតលោក ហ៊ុន សែន ដោយថាជាករណីញុះញង់ និងបង្កការប្រមាថជីវិតនាយករដ្ឋមន្ត្រី ដែលកើតចេញ​ពីឆន្ទៈនិង​ជម្រើស​របស់មហាជន ជាអំពើប្រឆាំងនិងច្បាប់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថារដ្ឋាភិបាល​មិនអនុញ្ញាតជាដាច់ខាតនូវអំពើឬ សកម្មភាពញុះញង់ និងប្រមាថអាយុជីវិត លោក ហ៊ុន សែន ជា​សកម្មភាព​បង្កផលប៉ះពាល់ដល់សន្តិសុខជាតិនិងជម្រើសរបស់ពលរដ្ឋខ្មែរ ដោយថា អំពើទាំងនោះ​មិនត្រូវ​បាន​ទទួលស្គាល់ជាសិទ្ធិនយោបាយឬ សេរីភាពក្នុងការបញ្ចេញមតិនោះឡើយ។

សេចក្តីថ្លែងការណ៍៖ «រាជរដ្ឋាភិបាល ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ មានកាតព្វ កិច្ច ការពារដាច់ខាតតាមផ្លូវកម្លាំង ក៏ដូចជាផ្លូវច្បាប់ជាធរមាន»។

សេចក្តីថ្លែងការណ៍នេះ ចេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក នាយករដ្ឋន្ត្រីហ៊ុន សែន បង្ហើប​ដោយ​មិន​បញ្ជាក់ចំឈ្មោះថា មានអ្នកប្រមាថអាយុជីវិតលោក។

ក្នុង​ពិធី​សំណេះ​សំណា​លជា​មួ​យ​កម្មក​រនៅ​ខេត្តកោះ​កុង ​នាថ្ងៃ​ពុធ​នេះ មេដឹក​នាំប​ក្ស​កា​ន់អំណា​ចលោក ហ៊ុន សែន​ ព្រមាន​រឹបអូ​សទ្រព្យ​សម្បត្តិ​ពីដៃ​គូប្រកួត ​បើ​​​​​ឈ្នះ​​​​​ក្តី ​ក្នុង​​សំ​ណុំ​​​​​រឿ​ង​​ថ្មីមួយទៀត ​ដែល​លោក​អះ​អាង​ថា ​ទា​រ​សំណង​២​លា​ន​ដុល្លារ​ ជុំវិញការ​ជេរប្រមាថរូបលោកពីសំណាក់អ្នក​នយោបាយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ។

លោក​បាន​​ប្រាប់​​​​​​​​​មេធា​​វីរបស់​លោករួចហើយ​ ឲ្យរៀ​បចំភស្តុតាង​ដែល​ប្រមូ​លបា​នលើ​បណ្តា​ញ​ស​ង្គ​ម​ប្តឹ​ង​ទៅតុលាការ ទាក់ទិន​​​​នឹង​ការ​ជេរប្រមាថរូបលោកពីសំណាក់អ្នកនយោបាយ ប៉ុន្តែលោកមិនបញ្ចេញឈ្មោះ​ជន​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ