CNRP ថា​ការ​ចេញ​ដីកា​ចាប់​មន្ត្រី​ខ្លួន​៨​រូប​ បក្ស​កាន់​អំណាច​កំពុង​ដើរ​ចេញ​ពី​ការ​ផ្សះផ្សា​ជាតិ​

លោក សម រង្ស៊ី និងអ្នកគាំទ្រ កាលពីខែកក្កដា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក Cambodia Elections – បោះឆ្នោត កម្ពុជា)

គណបក្សសង្រ្គោះជាតិបានហៅចំណាត់ការរបស់រដ្ឋាភិបាលថា ប្រើដៃតុលាការចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់បក្សមួយនេះចំនួន៨ រូប កាលពីពេលថ្មីៗនេះ ថាជាការដឹកនាំ​ប្រាសចាកពីស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ និងមិនឱ្យតម្លៃប្រជាធិបតេយ្យ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងមួយនេះ កាលពីថ្ងៃម្សិលមិញ បានអះអាងថារដ្ឋាភិបាល​នៅតែបន្តគាបសង្កត់ស្ថាប័នកំពូលៗរបស់រដ្ឋ ដើម្បីបំពេញមហិច្ឆតាផែនការក្តោបក្តាប់អំណាចបុគ្គល ដែលផ្ទុយពីបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ប្រទេស។

សេចក្តីថ្លែងការណ៍បន្តថា៖ «សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យដែលជាម្ចាស់ជំនួយ និងកម្ចីដ៏សំខាន់របស់ប្រទេសកម្ពុជា ចាត់វិធានការសមស្របនិងជាក់ស្តែង ព្រមទាំងដាក់សម្ពាធបន្ថែមកាន់តែខ្លាំងលើរបបក្រុងភ្នំពេញ ដើម្បីជំរុញឱ្យរបបនេះវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ដោយគោរពខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាចំនួន ៨​ដាច់ដោយឡែកពីគ្នា​ ​បញ្ជាឲ្យកងកម្លាំងសាធារណៈធ្វើការស្រាវជា្រវរក និងចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះ៧រូបផ្សេងទៀត ក្រោមការចោទពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តកាលពីខែមករាកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ