យ៉ាងហោចផ្ទះ២០ខ្នងនៅខេត្តតាកែវត្រូវបានខ្យល់កន្ត្រាក់បំផ្លាញអស់

ថ្ងៃទី​23 មីនា 19 រសៀល ម៉ោង 4 ខ្យល់កន្រ្តាក់ បានរំលំផ្ទះបងប្អូនចំនូន20ខ្នង នៅភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាយ។ រូបភាព៖ សំ សាដៀត

យ៉ាងហោចណាស់ផ្ទះ២០ខ្នង ត្រូវ​បាន​ខ្យល់កន្ត្រាក់បានបំផ្លាញអស់ ស្ថិតនៅភូមិអូរអណ្តូងកណ្តាល ស្រុកមង្គលបូរី​ ខេត្តតាកែវ។

អ្នកសារព័ត៌មានប្រជាពលរដ្ឋរបស់វិទ្យុវីអូឌី បានឲ្យដឹងថា  ផ្ទះប្រជាពលរដ្ឋ​ចំនូន២០ខ្នង និងដំណាំមួយចំនួនទៀត​ ស្ថិតនៅភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាយ ស្រុកមង្គលបូរី ខេត្តតាកែវ ត្រូវបាន​ខ្យល់កន្រ្តាក់បំផ្លាញអស់ កាលពីថ្ងៃទី២៣ ខែមីនា វេលាម៉ោង៤រសៀល។ ហេតុការណ៍នេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។​

យោងតាម​របាយការណ៍របស់​​គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០១៨កន្លងមក មានមនុស្ស​ចំនួន​១១០នាក់ បាន​ស្លាប់ និង៨២នាក់ បានរងរបួស ដោយសារបាតុភូតរន្ទះ។ ចំណែកគ្រោះ​ខ្យល់ព្យុះបានកើតឡើង១៩៦ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ របួស ៤៤នាក់ និងធ្វើ​ឲ្យផ្ទះប្រជាពលរដ្ឋ៦០០ខ្នងរងការខូចខាតធ្ងន់ធ្ងរ និងជិត៣០០០ខ្នងរងការខូចខាតមធ្យម៕​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។