លោក ហ៊ុន សែន អរគុណ​ខ្មែរ​ឥស្លាម​​ដែល​បាន​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​លោក

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ចូលរួម​ពិធី​មួយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​កាល​ពី​ឆ្នាំ​មុន។ រូបថត៖ ទំព័រ​ហ្វេសប៊ុក SPM

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​អរគុណ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម ដោយ​ថា បាន​ចូលរួម​ថែ​រក្សា​សន្តិភាព និង​មាន​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​លោក។

លោក ហ៊ុន សែន បាន​ផ្ញើ​សារ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​មក​ដល់​នៃ​ពិធីបួស​ខែ​រ៉ម៉ាដន​របស់​ឥស្លាម​សាសនិក។

លោក ហ៊ុន សែន រៀប​រាប់​ថា​៖ «ខ្ញុំសូមផ្ញើរនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង​របស់គណបក្សប្រជាជនកម្ពុជា​តាំងពីដើមរៀងមក»

ពលរដ្ឋ​ខ្មែរ​ នឹង​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​បួស​ខែ​រ៉ម៉ាដន​តាម​ប្រពៃណី​ឥស្លាម​​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា​សប្ដាហ៍​ក្រោយ​នេះ។

ពលរដ្ឋ​ខ្មែរ​ឥស្លាម ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល ១​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ខ្មែរ​សរុប​ខ្ទង់ ១៦​លាន​នាក់ ដែល​ប៉ាន់​ប្រមាណ​ដោយ​ទីភ្នាក់ងារ​ប្រជាជន​នៃ​អង្គការ​សហប្រជាជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ