លោក ហ៊ុន សែន ឱ្យក្រុមការងារអប់រំពលរដ្ឋពីផលវិបាកនៃការផ្តួលរំលំរដ្ឋាភិបាល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាលជាមួយមន្ត្រីដែលទៅទទួលលោកនៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត និងផ្លូវ» លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បញ្ជា​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ទាំង​អស់​ឲ្យ​ចុះ​មូលដ្ឋាន​ពន្យល់​ពលរដ្ឋ​ពី​ផល​វិបាក​នៃ​បដិវត្តន៍​ពណ៌ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក សម រង្ស៊ី។​​

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៧ ខែឧសភា លោក ហ៊ុន សែន បាន​បញ្ជា​ដល់​ក្រុមការងារ​ថ្នាក់ជាតិ​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​គ្រប់គ្រង​ស្ថានភាព​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរ​បន្ថែម​ទៀត ជាពិសេស​ត្រូវ​អប់រំ​ពលរដ្ឋ​ពី​ផល​វិបាក​នៃ​បដិវត្តន៍​ពណ៌និង​ការ​វិល​ត្រលប់​របស់​លោក​ សម រង្ស៊ី មក​ដឹក​នាំ​បដិវត្តន៍​មួយ​នេះ។

លោក​សរសេរ​ថា៖ «ការ​វិល​ត្រលប់​មក​កម្ពុជា​វិញ​ ឬ​មិន​វិល​ត្រលប់​មក​កម្ពុជា​វិញ​របស់​ទណ្ឌិត​ សម រង្ស៊ី ក៏​ដូច​ជា​ ការ​ដឹក​នាំ​បដិវត្តន៍​ពណ៌បាន​សម្រេច ឬ​មិន​បាន​សម្រេច​ គឺ​មិន​ចំណុះ​ទៅ​លើ​មហិច្ឆិតា​របស់​ទណ្ឌិត​រូប​នេះ​ឡើយ កត្តា​សំខាន់​ជា​គន្លឹះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់​គ្រង​បាន​ល្អ​ប្រសើរ​នូវ​សភាព​ការណ៍តាម​មូលដ្ឋាន​នានា​ទូទាំង​ប្រទេស»។

មួយ​រយៈ​មក​នេះ​ លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​ឯង​ចេញ​ក្រៅ​ប្រទេស​ តែងតែ​ប្រកាស​ជា​រឿយៗ​ពី​ការ​វិល​ត្រលប់​របស់​លោក​កម្ពុជា​វិញ ដោយ​មិន​មាន​កំណត់​ថ្ងៃ​ណា​ច្បាស់​លាស់​នោះ​ទេ ខណៈ​រដ្ឋាភិបាល​ប្រកាស​ថា ​នឹង​ចាប់​ខ្លួន​ប្រសិន​ជា​លោក សម រង្ស៊ី ឈាន​ជើង​ចូល​ដល់​ដី​កម្ពុជា​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ