ពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​ព្រែកជ្រៃ​ បារម្ភ​បាត់​ដី​ទៅ​វៀតណាម​បើ​ច្រាំងទន្លេ​នៅ​បន្ត​បាក់​

បុរស​ជា​ប្ដី​អ្នកស្រី​ ឡុង​ គឹ​មលាង​ ចង្អុលបង្ហាញពីច្រាំងដែលបាក់តាម​ដងទន្លេ​ ក្នុង​ភូមិ​ខ្នាតាំ​ងយូ​ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។ (ណុប វី)

ពល​រដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​មា​ត់ទន្ល​បាសាក់​ ស្ថិត​ក្នុង​ឃុំ​ព្រែកជ្រៃ​ ស្រុក​កោះធំ​ ខេត្ត​កណ្ដា​លជាប់​ព្រំប្រទល់​វៀតណាម​ បារ​ម្ភ​ពី​ការ​បាត់​ទឹកដី​ បើ​ច្រាំងទន្លេ​នៅ​បន្ត​បាក់​ ខណៈ​ដែនទឹក​តំបន់​នោះ​ ភាគី​ទាំងពីរ​ចែក​គ្នា​គ្រប់គ្រង​ពាក់​កណ្ដា​លម្នា​ក់​។

បាក់ច្រាំងទន្លេព្រំដែន កម្ពុជា វៀតណាម
ទិដ្ឋភាពនៅទីតាំងច្រាំងដែលបាក់តាម​ដងទន្លេ​ ក្នុង​ភូមិ​ខ្នាតាំ​ងយូ​ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។ (ណុប វី)

អ្នកស្រី​ ឡុង​ គឹ​មលាង​ រស់នៅ​ភូមិ​ខ្នាតាំ​ងយូ​ ឃុំ​ព្រែកជ្រៃ​ ឱ្យ​VOD​ដឹង​ថា​ ៣ឆ្នាំ​ជាប់​ៗគ្នា​មកនេះ​ ដី​មាត់ច្រាំង​ប្រមាណ​ជា៣០ ទៅ៥០ម៉ែត្រ​ បាន​បាក់​ចូលទន្លេ​ជាបន្តបន្ទាប់​ ធ្វើ​ឱ្យ​ពួកគាត់​រាប់​សិប​គ្រួសារ​បង្ខំចិត្ត​រុះរើ​ផ្ទះ​ទៅ​សាងសង់​នៅកន្លែង​មាន​សុវត្ថិភាព​ ។

ស្ដ្រី​អាយុ៧០រូប​នេះ​បន្ត​ថា​ ពេល​ពួកគាត់​ដកថយ​ទៅ​រក​ទីតាំង​ថ្មី​ដើម្បី​គេច​ចេញពី​ការ​បាក់​ច្រាំង​ ផ្ទះ​បណ្ដែ​តទឹក​វៀតណាម​ដែល​នៅ​តំបន់​នោះ​ រំកិល​មក​មុខ​ ។

អ្នកស្រី​ថា​៖ «បើ​តាមដែល​យើង​ធ្វើ ​វា​មិន​បាក់​ដល់​ថ្នាក់​ហ្នឹងទេ​ បើ​ធ្វើ​ពី​ដំបូង​មក​ អត់​ទប់​ ទើបនឹង​ឆ្នាំ​ហ្នឹង​ចាក់​ខ្សា​ច់​នៅមុខ​មន្ទីរ​ឃុំ​បន្តិច​។ ខ្ញុំ​ឃើញ​នៅ​វៀតណាម​ គេ​ចាស់​ដី​ហើយ​គេ​បុក​គ្រឹះ​ទៀត​ចាស៎! ដល់​គេ​ធ្វើមាន​បាក់​ឯណា​ បា​ក់ៗ​ទាំង​ផ្ទះ​ថ្ម​អីដែរ​ តែ​គេ​ធ្វើ​របស់​គេ​អ៊ែម​ម៉ង​»។

ស្ដ្រី​ម្នាក់ទៀត​ គឺ​អ្នកស្រី​ ជា​ សែម​ អះអាង​ថា​ ច្រាំងទន្លេ​របស់​កម្ពុជា​ទើបនឹង​បាក់​គំហុក​ ក្រោយ​ភាគី​វៀតណាម​ចាក់​ដី​មាត់ទន្លេ​ខាង​ដី​គេ​ ធ្វើ​ផ្សារ​ និង​មាន​ផ្ទះ​បណ្ដែ​តទឹក​របស់​ពលរដ្ឋ​វៀតណាម​ច្រើន​ឡើង​ៗ មក​រស់នៅ​មុខទឹក​ ធ្វើ​ផែ​ចិញ្ចឹម​ត្រី​។ ស្ដ្រី​អាយុ៥០រូប​នេះ​ បារម្ភ​ថា ​ផ្ទះ​គាត់​អាច​នឹង​រុះរើ​ គេច​ពី​ការ​បាក់​ច្រាំង​ម្ដ​ងទៀត​ បើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​ការ​បាក់​ច្រាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​បានទេ​នោះ​។

អ្នកស្រី​ថា​៖ «ច្រាំង​យើង​នៅ​ដល់​ជិត​ផែ ​[ខាង​វៀតណាម​] ប្រហែល​ពីនេះ​ទៅ​ជិត៥០ ទៅ៦០ម៉ែត្រ​ ប៉ុន​កាល​ហ្នឹង​វា​តិច​ៗទេ​ តែ​ទើបនឹង​ខ្លាំង​ចាប់ពី​ឆ្នាំ២០១០នេះ​ បាក់​ខ្លាំង​ពេល​វា​ [វៀតណាម​] ធ្វើ​ផ្សារ​»។

បុរស​ជា​ប្ដី​អ្នកស្រី​ ជា​ សែម​ ​ អះអាង​ដែរ​ថា​ ការ​បាក់​ច្រាំង​នេះ​ ផ្ទះ​ពីរ​ជួរ​ និង​ផ្លូវលំ​មួយ​ខ្សែទទឹង៤ម៉ែត្រ​ នៅ​ពីមុខ​ផ្ទះ​តាម​ដងទន្លេ​ ក្នុង​ភូមិ​ខ្នាតាំ​ងយូ​នេះ​ បាន​បាត់​រូប​រាង​ ជំនួស​មកវិញ​ដោយ​ផ្ទៃ​ទឹក​ជាង៣ឆ្នាំ​មក​ហើយ។

បុរស​រូប​នេះ​បង្ហាញ​ក្ដី​បារម្ភ​ថា​ បើ​ច្រាំង​នៅតែ​បន្ត​បាក់​ ផ្ទះ​អ្នកភូមិ​ដែល​នៅ​សេសសល់​ អាច​នឹង​ត្រូវ​បន្ត​បំ​លាស់​ទី​ ហើយ​ថា​ ផ្ទះ​បណ្ដែ​តទឹក​របស់​ពលរដ្ឋ​វៀតណាម​អាច​នឹង​រំកិល​មក​ទីតាំង​ដែល​គាត់​ចាក​ចេញ​ ។

មេឃុំ​ព្រែកជ្រៃ​ លោក​ ចាប​ ស៊ុយ​ អះអាង​ថា​ ផ្ទះ​បណ្ដែ​តទឹក​ពលរដ្ឋ​វៀតណាម​ ពិតជា​បាន​រំកិល​ចូល​ខាង​ដែន​គ្រប់គ្រង​របស់​កម្ពុជា​នៅ​រដូវទឹកឡើង​មែន​ ប៉ុន្តែ​ លោក​ថា​ នៅ​រដូវ​ទឹក​ស្រ​ក ផ្ទះ​បណ្ដែ​តទឹក​ទាំងនោះ​ បានត្រឡប់​ចូល​ទឹកដី​របស់​វៀតណាម​វិញ​។

ម្យ៉ាងវិញទៀត​ មេឃុំ​រូប​នេះ​ អះអាង​ទៀត​ថា​ បញ្ហា​បាក់​ច្រាំងទន្លេ ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​ហើយ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​។

លោក​ថា​៖ «រាជរដ្ឋាភិបាល​មាន​គម្រោង​ធ្វើ១០០ម៉ែត្រ​ ពី​កន្លែង​ចា​ក់​ខ្សា​ច់ និង​មក៥០០ម៉ែត្រ​ ហើយ​ទៅ​ខាង​នោះ៥០០ម៉ែត្រ​ទៀត ​អាហ្នឹង​ដាក់​បាវ​ខ្សាច់​ដល់​បាតទន្លេ។ អ៊ីចឹង​ឃើញថា ​ចំនុច​ត្រង់​ហ្នឹង​ខ្សែទឹក​ជះ​ត្រឡប់ទៅវិញ​ជាង​រាល់​ឆ្នាំ​ បាទ!​ ហើយ​រាជរដ្ឋាភិបាល​នឹង​មាន​គម្រោង​ធ្វើ​បន្ត​»។

បើ​តាម​ពលរដ្ឋ​ ច្រាំងទន្លេ​ដែល​គ្រប់គ្រង​ដោយ​ភាគី​វៀតណាម​ វៀតណាម​បុក​គ្រឹះ​ចាក់​ដី​ធ្វើ​ផ្សារ​ ធ្វើ​ផែ ​និង​មាន​ពលរដ្ឋ​វៀតណាម​ជាច្រើន​ធ្វើ​ផ្ទះ​បណ្ដែ​តទឹក ​ធ្វើអាជីវកម្ម​ដូចជា​ចិញ្ចឹម​ត្រី​ជាដើម​ ដើម្បី​ទប់ស្កាត់​ការ​បាក់​ច្រាំងទន្លេ​។

ប៉ុន្តែ ​ច្រាំង​ខាង​ភាគី​កម្ពុជា​ គ្មាន​ផ្សារ​ គ្មាន​ផែ​ និង​គ្មាន​ផ្ទះ​បណ្ដែ​តទឹក​ទេ​ តែ​គេ​ឃើញ​ មាន​បាវ​ខ្សាច់​មួយចំនួន​ត្រូវ​បាន​គេ​ទម្លាក់​នៅកន្លែង​ច្រាំងបាក់​ទប់ស្កាត់​ចរន្តទឹក​។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ពន្យល់ថា ព្រំដែនទឹកមិនអាចបំលាស់ទីបានទេទោះច្រាំងបាក់ក៏ដោយ បើរដ្ឋាភិបាលប្រើបច្ចេកវិទ្យាកំណត់ខ្សែបន្ទាត់ព្រំដែន តាមខ្នាត UTM ឬ GPS ជាដើម។

ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ អះអាងថា កន្លងទៅ កម្ពុជាចាញ់ប្រៀបវៀតណាម ដោយភាគីវៀតណាមអាចប្រើប្រាស់ទឹកនៅតំបន់គ្រប់គ្រងរួមគ្នា ធ្វើជាមធ្យោបាយប្រើប្រាស់បាន តែកម្ពុជាគ្មានលទ្ធភាព។

លោកថា៖ «កន្លងមកខាងវៀតណាមគេអាចបូមស្ដារ ដល់អ៊ីចឹងទៅ រដូវប្រាំងគេមានទឹកប្រើ កម្ពុជាអត់មានទឹកទេ ដល់ទឹកឡើងខ្លាំង វាបាក់ខាងយើង ខាងវៀតណាមគេអត់បាក់ទេ អាហ្នឹងទី១។ ទី២ វៀតណាមគេធ្វើបាន កម្ពុជាយើងធ្វើមិនដែលបានទេ យើងស្ដារក៏មិនបាន យើងធ្វើតូប ធ្វើអីក៏មិនបានដែរ វៀតណាមគេធ្វើបានរហូត អាហ្នឹងមូលហេតុអី យើងត្រូវសិក្សាមើល ព្រោះអាហ្នឹងជាបញ្ហារសើបណាស់»។

ទោះជាយ៉ាងណា ការបោះបង្គោលព្រំដែនជាមួយវៀតណាមបាន៨៤ភាគរយរួចមកនេះ ត្រូវបានរដ្ឋាភិបាល  ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ប៉ុន្តែ អតីតគណបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួន អះអាងថា ការប្រកាសនេះបានទទួលស្គាល់ការបាត់បង់ទឹកដីមួយផ្នែកទៀតទៅប្រទេសវៀតណាមជាផ្លូវការ ដោយសំអាងថា សន្ធិសញ្ញាព្រំដែនធ្វើឡើងក្រោមការគ្រប់គ្រងរបស់វៀតណាមនៅឆ្នាំ១៩៨៥នេះ ត្រូវបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើមោឃភាពរួចហើយ តែថា រដ្ឋាភិបាលធ្វើឱ្យសន្ធិសញ្ញានេះមានសុពលភាពឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ