លោកព្រាប កុល ស្នើរៀបចំវេទិកាសាធារណៈជជែកពីការបោះបង្គោលព្រំដែន

(រូបភាពឯកសារ) បង្គោលព្រំដែនកម្ពុជា-វៀតណាម

ស្ថាបនិកក្រុមវប្បធម៌នយោបាយថ្មីលោក ព្រាប កុល ស្នើទៅមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល២រូប ឱ្យបង្ហាញឯកសារពាក់ព័ន្ធ និង រៀបចំវេទិកាសាធារណៈបើកការជជែកដេញដោល ដើម្បីជម្រះមន្ទិលសង្ស័យលើការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។​

សាររបស់លោក ព្រាប កុល ផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ បានស្នើទៅ លោក វ៉ា គឹមហុងប្រធានគណៈកម្មការព្រំដែនកម្ពុជា និង លោក  សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។​

ក្នុងសំណើនោះក្រៅពីស្នើឱ្យបង្ហាញផែនទីប្រើសម្រាប់បោះបង្គោលព្រំដែន លោកក៏បានស្នើឱ្យមានការរៀបចំវេទិកាសាធារណៈ។​

លោក ព្រាប​ កុល៖«សូមសហការរៀបចំវេទកាសាធារណ: ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ដែលចាប់អារម្មណ៍ពីបញ្ហាព្រំដែន ជាពិសេសពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំជុំវិញទីតាំងបង្គោលព្រំដែន និងអ្នកសារព័ត៌មានជាតិ/អន្តរជាតិ»

កាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩ព្រះមហាក្សត្រ បានឡាយព្រះហស្តលេខា ទទួលស្គាល់សន្និសញ្ញាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម  ក្រោយមកមានប្រតិកម្មបន្តបន្ទាប់ពីក្រុមអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមហ្វេសប៊ុក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ