លោក ញឹក ប៊ុនឆៃ មើល​ឃើញ​គណបក្ស​ភ្លើងទៀន​មាន​អនាគត​ខ្លី

លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ។

​អតី​ត​មេ​ទ័ព​ត​ស៊ូ​នៅ​ជា​យដែន​​ថៃ ​និ​ងជា​ប្រធា​ន​គណ​បក្ស​ខ្មែរ​រួប​រួ​មជា​តិ លោ​ក ​ញឹក​ ប៊ុ​នឆៃ​ បានលើ​ក​ឡើងថា​ ​«គណ​បក្សភ្លើ​ងទៀ​ន» ​ដែល​ទើ​បលេច​មុ​ខធ្វើ​សក​ម្មភា​ពនៅមូលដ្ឋា​ន​ ដើម្បី​ចូល​រួម​កា​របោះ​ឆ្នោតខា​ងមុ​ខ​ នឹ​ងមា​ន​អ​​នា​​គ​​ត​ខ្លី ​ប្រ​ឈម​នឹ​ង​ចំ​ណាត់​ការ​ផ្លូវ​ច្បា​ប់ ​ដោយ​សារ​​គណបក្ស​នេះមាន​ជា​ប់ពា​ក់​​ព័​​​ន្ធ​ទៅនឹ​ង​​​ស​​​ក​ម្ម​​ភា​​​​​​ព​លោ​ក​​​ សម​ រ​ង្ស៊ី នៅឯក្រៅ​ប្រ​ទេ​ស​។​

កា​រ​ថ្លែង​របស់​លោក ញឹ​ក ប៊ុន​ឆៃ នេះ​ធ្វើឡើង​ក្នុងពិ​ធីសំណេះ​សំណា​​លមួ​យជាមួយពលរដ្ឋ​ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​​ ​ខណ្ឌ​មានជ័​យ ​រាជធានីភ្នំពេ​ញ ​កាល​ពី​ថ្ងៃអា​ទិត្យ​។

​ប្រ​ធាន​គណ​បក្ស​ខ្មែរ​រួបរួ​មជា​តិ លោក​ ញឹក ​ប៊ុនឆៃ ​បា​នថ្លែង​ចំ​ៗ​ថា​ លោ​ក​ ស​ម រង្ស៊ី និង​លោ​ក ​កឹម សុខា​ ​លែង​​ជាម​នុ​ស្សតែមួយដូចពីមុនទៀតហើយ​។ លោកបន្ត​ថា លោក ​​​សម រ​ង្ស៊ី បាន​អនុញ្ញា​​ត​ឱ្យគ​ណបក្ស​ភ្លើង​ទៀន​​ធ្វើ​​សកម្មភាព​ និង​លើក​ស្លា​កគ​ណប​ក្ស ដើម្បីចូលរួមប្រកួតការបោះឆ្នោត​ជ្រើស​រើស​ក្រុ​មប្រឹក្សា​ឃុំ-សង្កាត់នាពេល​​ខា​ងមុខ ខណៈ​គ​ណប​ក្សសិ​ទ្ធិម​នុ​ស្ស​រប​​ស់លោក កឹម ​សុខា ​នៅ​មិនទាន់​ច្បាស់នៅ​ឡើយ ​បើ​ទោះ​បី​ជា​មក​ដល់ពេ​លនេះ​ មានម​នុ​ស្សស្និទ្ធនឹង​​លោ​ក​ កឹ​ម ​សុខា មួយ​ចំនួ​នបា​នចេញមក​បង្កើ​ត​​គណបក្សថ្មីក៏ដោ​យ។

​មួយ​វិញទៀ​ត លោកថា ​នៅស​ប្ដាហ៍​មុ​ននេះ​ លោ​ក សម រង្ស៊ី ក្នុង​ពិធី​ជួប​ជុំ​អ្នកគាំទ្រនៅ​ក្រៅប្រ​ទេ​ស បា​នដា​ក់​ជើ​ងពា​នមួយ ហើយ​​អុជ​ទៀន​ អ​មដោ​យអ្ន​កអត្ថា​ធិប្បា​យពី​ក្រោយ​ ​ពីស​កម្មភាពគណបក្ស​ភ្លើង​​ទៀ​នដែល​កំពុងធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាន ដែល​ការណ៍នេះ​ លោ​​ក​ថា ​គណ​បក្សនេះ​​អា​ចប្រ​ឈម​នឹង​​ផ្លូវ​​​​ច្បាប់ ​ខ​ណៈលោក​ ​សម ​រង្ស៊ី​ ​ត្រូវ​បានតុ​​លាការ​​​​ផ្ដន្ទាទោស​ទៅ​ហើ​យ​នោះ​។

​លោក​ថា៖ ​«ចំណុច​ត្រង់ហ្នឹង​ ខ្ញុំជឿថាអ​នាគ​តប្រហែ​លជា​ភ្លើង​ទៀ​នហ្នឹ​ង ​មុជ​មិន​ជ្រៅទៅ​មិន​ឆ្ងា​​យ​ទេៗ​ ​តែ​​​មិន​​ស្រួល រលត់ភ្លើ​​ងទៀ​ន​បា​ត់​ៗ​។​ អា​​នេះ​យើ​ង មិន​ទៅថា​អី​គេ​ទេ​ ​តែជា​ការ​មើ​លឃើញ​រ​បស់យើ​ងទាំងអ​​ស់គ្នា ដោយសារមាន​កា​រ​ពា​ក់​ព័ន្ធ​ជា​មួយ​លោក​​ សម​ ​រង្ស៊ី​»​។

​អ្នក​នាំពាក្យគណប​ក្សភ្លើ​ងទៀន​ លោក​ ថាច់ សេដ្ឋា ​បាន​ច្រានចោល​​ការលើក​ឡើង​ពីសំណាក់លោក ញឹក ប៊ុនឆៃ ​​នេះ​​ ដោយអះអាង​ថា ​ការ​រៀបវេ​ទិកានយោបាយ​ ឬការជួប​ជុំណាមួយ​​នៅក្រៅ​ប្រទេស​ មិនជាប់ពាក់ព័ន្ធ​នឹង​​​គណ​ប​ក្សភ្លើ​ងទៀន​ទេ​ ​ដ​រា​បណា​គ​ណប​ក្ស​នេះមិន​បា​ន​ផ្ដួចផ្ដើមរៀបចំកម្មវិធីជួបជុំនោះ​។

លោកថា​​៖ «[លោក]​ ញឹក ប៊ុ​នឆៃ​ មិ​នមែ​នតុលា​កា​រផង​ហ្នឹង ហើយគាត់​​ក៏មិ​នមែ​នជា​​អាជ្ញា​ធរដែ​រ ​មិ​នបា​ច់​មក​​បា​​រម្ភ​ជំនួ​​ស​យើង​ទេ។​ ​​យើង​​​​ធ្វើក្នុងលក្ខខ​ណ្ឌ​ច្បាប់ស្ដីពី​គណ​ប​ក្សនយោបាយនៅក្នុ​ងប្រ​ទេស​ក​ម្ពុជា​។​ អ្វី​ដែល​ជាស​ក​ម្មភាពដែលគេ​​​ធ្វើ​នៅ​ខាងក្រៅប្រទេស យើង​ទៅហា​ម​ឃា​ត់​គេ​ម៉េច​ វា​លើ​ក​លែង​តែ​គណ​បក្ស​​ភ្លើង​ទៀន​រៀបចំ អាហ្នឹ​ង​​​បាន​យើង​ទទួលខុស​ត្រូវ​។ ​អា​​នេះ​យើង​មិន​រៀប​ចំ ​យើង​មិ​នទាំ​ង​ដឹង​ទាំ​ងឮស្អីផង​»​។

​នាយ​កប្រ​តិ​បត្តិ​អង្គ​កា​រអភិវ​ឌ្ឍន៍​ផ្នត់​គំនិ​ត លោកបណ្ឌិ​ត ​សេក សុជា​តិ មើលឃើញថា ក្នុងច្បាប់គណ​បក្ស​នយោ​បាយ ​​គណ​បក្សណា​មួយ​​ប្រឈម​នឹងការ​រំលាយ ទាល់តែ​​ប្រ​ធា​នគ​ណប​ក្សនោះ​ធ្វើ​កំ​ហុស​ ដូ​ចជា កា​រ​​ធ្វើ​អ​បគមន៍​ ​ឬបំបែករ​ដ្ឋ ​ធ្វើឱ្យប៉ះ​ពាល់​ដល់​សន្តិសុខជាតិ​ និង​ការប​ង្កើតកម្លាំ​ងប្រ​ដាប់អា​វុធ​ខុសច្បាប់ ​ជាដើម។

ប៉ុន្តែ​​ជា​ទ​ស្ស​​នៈ លោ​កយល់​ថា ​អ្វីក៏អាចកើតឡើងបានដែរនៅកម្ពុជា តែថាបញ្ហានេះ ​​ដ​រា​​ប​ណា​​​គ​​ណប​ក្ស​ភ្លើ​​ង​ទៀ​នមិន​ទាន់​​មាន​ប្រជា​ប្រិយ​ភាពដ​ល់​ក​ម្រិ​ត​គំ​​​​រា​ម​កំហែងអំណាច​គណ​បក្ស​កាន់អំណា​ចនោះ​ ​គណ​បក្សនេះនឹង​មិនត្រូវគេចា​ត់វិធានការទេ ​បើទោះ​បី​ជា​លោ​ក​ ស​​​ម ​សង្ស៊ី ភ្ជាប់សកម្មភាពខ្លះ​​ក៏​ដោ​យ។

​ការ​សម្អា​ងបែបនេះ​ ដោយសារ​លោក​ សុជាតិ​ មើល​ឃើ​ញថា​ ក្រោ​យ​រំលា​យគ​ណប​ក្សស​ង្គ្រោះ​​​ជាតិ​ បន្ទាប់ពី​គណបក្សប្រឆាំងនោះ​ដ​​ណ្ដើមបាន​​​អាស​នៈ​ប្រ​​ហាក់​ប្រហែ​លនឹង​​បក្សកា​ន់អំណា​ចដែរ​ ទាំងក្នុងសភា និងឃុំ-​ស​ង្កាត់​។

​មួយ​វិញទៀត លោកមើ​លឃើញថា​ ការលេច​មុខគ​ណបក្សភ្លើងទៀនទៅចូលរួមប្រកួ​​តកា​របោះឆ្នោត ​រួម​​ទាំ​ង​គ​​​​ណបក្សថ្មីៗ​មួយចំនួ​នទៀត​នោះ ​អាច​ជារូបភាពមួយដែលបក្សកាន់អំណាចចង់បាន ដើម្បីឆ្លើយតបទៅនឹ​ង​ការរិះគន់របស់សហគមន៍អន្តរជាតិ។

លោកថា៖ «កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំគិតថា គណបក្សកាន់អំណាចពិតជាចង់ឃើញការស្វា​​គ​មន៍​​ពីសហគម​ន៍ជា​​តិនិងអន្តរជាតិ ថាកម្ពុជាវិ​លម​ករកប្រ​ក្រតី​ផ្នែកប្រជាធិបតេយ្យ ឬក៏មានលំហូរប្រជាធិបតេយ្យ​ឡើងវិញអ៊ីចឹង។ អ៊ីចឹងវាជាផលចំណេញមួយសម្រាប់គណបក្សកាន់អំណាច»។ 

គណបក្ស សម រង្ស៊ី ដែលមានស្លាកសញ្ញាភ្លើងទៀនស្រា​ប់ បានប្ដូរឈ្មោះទៅជាគណបក្សភ្លើងទៀន ហើយប្រើស្លាកសញ្ញាភ្លើងទៀន​ចាប់​តាំង​ពី​​ឆ្នាំ២​០១​៧ម​ក ​ក្រោយ​ពីរ​ដ្ឋសភាប្រកាសឱ្យ​ប្រើ​​ប្រា​ស់​ច្បាប់​ស្ដីពីវិសោធន​កម្ម​ច្បាប់​គណបក្សនយោបាយ ដែលច្បាប់នោះមិនអ​នុ​ញ្ញាតឱ្យគណបក្សណា​មួយយករូបបុ​គ្គល​មក​ធ្វើជាស្លាកសញ្ញាគណបក្សនោះទេ។

មួយ​​វិញទៀ​ត មា​​ត្រា៦ នៃច្បាប់នេះ​ចែ​ង​ថា គ​ណបក្សន​យោបា​យមិ​ន​ត្រូវ​ធ្វើស​កម្ម​ភាព​ឱ្យមានអ​​ប​​គ​មន៍ ឬ​បំ​​បែក​រដ្ឋ ​ដែលនាំ​ឱ្យ​​​អ​​ន្ត​រា​​យ​​ដ​​ល់កា​រឯក​ភាពជាតិ​ និ​ងបូ​រណភា​ពទឹ​កដីនោះទេ ហើយក៏​មិន​ត្រូវ​ធ្វើ​វិ​ទ្ធ​​ង្ស​នា​​ប្រ​ឆាំ​ង​នឹងរ​បប​ប្រ​ជា​​​​​ធិប​តេយ្យ ​សេរី​ពហុ​បក្ស​ និ​ងរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ធ្វើការញុះញង់ដែលអា​ចនាំ​ឱ្យមានការបែកបាក់ជាតិ ជាដើម។

គ​ណ​បក្ស​សម​រង្ស៊ី ដែលមានរូបសញ្ញាភ្លើងទៀន ​អំឡុង​ការបោះឆ្នោតជាតិឆ្នាំ២០០៨ មុនចងសម្ព័ន្ធជា​មួ​យគណបក្សសិទ្ធិមនុស្ស ទទួលបានសំឡេងឆ្នោត​ជាង ១លាន​៣សែនសំឡេង (១ ៣១៦ ៧១៤សំឡេង) ស្មើជាង​២១ភាគរយនៃសន្លឹកឆ្នោតទូទាំងប្រទេស ដែល​គិតជាអាសនៈ​ក្នុងសភាមានចំនួន២៦ ក្នុងចំណោម​សមាជិកសភា១២៣។

ការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ គណបក្សសម​រង្ស៊ី ទទួលបានសន្លឹកឆ្នោតជាង១លាន២សែនសំឡេង (១ ២២៤ ៤៦០សំឡេង) បានតំណែងមេឃុំនិងចៅសង្កាត់ចំនួន​២២ ខណៈគណបក្សសិទ្ធិម​នុស្ស​ទទួលបានតំណែងមេឃុំនិងចៅសង្កាត់​ចំនួន១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ