ព្រះមហាក្សត្រខ្មែរ​និង​សម្ដេចម៉ែ​នឹង​យាង​ទៅ​ប្រទេសចិន​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព

ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីយាងចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី រួមទាំងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់នឹងយាងទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។

យោងតាមលិខិតព្រះរាជសារ ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលវីអូឌីទើបទទួលបានឱ្យដឹងថា ព្រះអង្គ និងសម្ដេចម៉ែ នឹងអវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២តទៅ ដោយត្រូវយាងធ្វើដំណើរទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។

ព្រះរាជសារ​ដដែលបន្តថា ជាមួយគ្នានេះដែរ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងក្លាយជាប្រមុខរដ្ឋស្ដីទីក្នុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រ ចាប់ពីថ្ងៃទី​៤ ខែមីនា ឆ្នាំ២០២២ តទៅ ដើម្បីបម្រើ​កិច្ចការងារជំនួសព្រះអង្គដូចសព្វមួយដង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ