ព្រះមហាក្សត្រ​អំពាវនាវ​ដល់​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​កុំ​បារម្ភ​ពី​ការ​គំរាមកំហែង

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​​២០២២ ខាង​មុខ​​នេះ ដោយ​ប្រើ​សិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតឱ្យ​​បេក្ខជន​ឬគណបក្សនយោបាយ​​ណាមួយ​ដែលខ្លួន​ទុកចិត្ត ដោយ​កុំព្រួយបារម្ភ​ពីការ​គំរាម​កំហែង។

ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរម​នាថ នរោត្ដម​ សីហមុនី ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ បានអំពាវនាវដល់​ជនរួមជាតិ និងអ្នកបោះឆ្នោតទាំងអស់ ទៅបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឱ្យបាន​គ្រប់​ៗគ្នា។

ព្រះរាជសារដដែលបន្តថា៖ «ការបោះឆ្នោត​នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោត​ជាទូទៅ ជាសកលដោយ​សម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​ ដូច្នេះសុំកុំ​ឱ្យ​មាន​ការព្រួយបារម្ភពីការ​គាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយ​ណាមួយឱ្យសោះ»។

ព្រះរាជសារព្រះមហាក្សត្រ ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកបោះឆ្នោត​​ ប្រើ​សិទ្ធិសេរីភាពរបស់ខ្លួនបោះ​ឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈរបស់ខ្លួន​ម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្ស​នយោបាយ​ណាមួយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ