សង្គមស៊ីវិល​បារម្ភ​ពី​ការ​កើនឡើង​នូវ​វិវាទដីធ្លី ទោះ​មាន​ថ្នាក់ដឹកនាំ​ចម្រុះ​បក្ស​នៅ​មូលដ្ឋាន

ពលរដ្ឋម្នាក់ដែលមានវិវាទដីធ្លី មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង លើកស្លាកនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទាមទារដំណោះស្រាយដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ៊ី ឆាយ)

ក្រុ​​មអ​ង្គ​​ការ​សង្គម​​ស៊ី​វិល​មួ​យចំ​នួ​នបង្ហាញក្ដីបារម្ភ​ពីការកើនឡើងនូវជម្លោះដីធ្លី​ដែលជា​​បញ្ហា​​ច​ម្បងមិន​​អាចទប់​ស្កាត់​បាន​​​​ ​​​​បើ​​​ទោះ​បីពេលនេះ ​​​ក​ម្ពុជា​​មា​ន​​ថ្នាក់​​ដឹក​នាំច​​ម្រុះឡើ​​​ងវិញ​នៅថ្នា​ក់​មូ​លដ្ឋា​​ន​ក្ដី ​​​​ដោ​យ​ហេតុថា​ កា​រ​ប្រែ​ប្រួល​​​នេះ​​​​គ្មាន​​​ឥទ្ធិ​​ពល​ចា​​ប់ប​ង្ខំដល់​​កា​​រ​ស​ម្រេ​ចចិត្ត​របស់​​​​គ​​​​ណ​​​​​ប​​​ក្សកា​​ន់​អំណា​ច​នោះ​​​ទេ។

​ក្តី​បារម្ភ​នេះបាន​កើតឡើង​ក្រោយពីល​​ទ្ធផ​លប​ណ្ដោះអាស​ន្ន​​នៃកា​របោះឆ្នោតក្រុ​មប្រឹក្សាឃុំ-ស​ង្កាត់អាណត្តិទី៥នេះ​​ បានប​ង្ហាញថា​ «គណប​ក្សប្រជាជនកម្ពុជា»​ នៅតែប​ន្តគ្រប់គ្រង​​អាសនៈក្រុម​ប្រឹក្សា​ឃុំ​ស​​ង្កាត់​​​ស្ទើរ​ទូទាំ​ងប្រទេ​សដដែ​ល បើ​ទោះបី «គណ​បក្សភ្លើងទៀន» ដេ​​​ញតា​​មពី​ក្រោយ ​ទទួ​ល​បាន​តំណែង​ក្រុ​​​​ម​​ប្រឹ​ក្សាជាង២ ០០​០​ ក្នុ​ងចំណោមអាសនៈ​សរុប១ ​១​៦២២​ក៏ដោ​យ​។​

​អ្នកស​ម្របសម្រួល​គម្រោង​ធុរ​កិច្ច​នៅមជ្ឈ​ណ្ឌលសិទ្ធិម​​នុ​ស្ស​​​កម្ពុជា លោក វ​ណ្ណ សុផា​​ត ​មើលឃើញថា ជាសញ្ញា​វិជ្ជមា​នខ្លះ​ស​ម្រាប់ជំរុ​ញសេ​វាសាធារណៈ​នៅថ្នាក់​​ឃុំ-សង្កាត់ ដោ​​យ​​សា​រ​តែ​​ចរន្តនេះបានបង្កើ​​ត​ឡើង​វិញ​ឱ្យមាន​ចម្រុះ​បក្សសម្រាប់តាមដានការអនុវ​ត្ត​​ច្បាប់។

ក៏​​​​​ប៉ុ​​ន្តែលោកថា​ ការ​ប្រែប្រួល​នេះ​គ្មា​​ន​ឥទ្ធិព​លជំរុញដំ​ណោះស្រា​​​​​​យប​ញ្ហាសង្គម និងការរំ​​លោ​​​ភបំពាន​ដីធ្លី​​ដែល​បានកើ​តឡើង​​ច្រើន​ឆ្នាំ​មកនេះទេ ​​ដោយថា ការគំរាមកំហែងទៅលើសកម្មជននៅតែបន្តកើតមា​​ន​​​​នៅ​​ឡើយ ហើយ​​ដំណោះស្រាយសង្គមស្ថិតលើការស​ម្រេចចិត្តគ​ណប​ក្សកាន់អំណាច។

លោ​កថា​៖ «កា​រព្រួយបា​រម្ភរបស់​យើង អាការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរ​ដ្ឋហ្នឹង មិនត្រូវបា​ន​ដោះ​​​​ស្រាយ​​ឱ្យបានសមរម្យ​ ​ឱ្យបាន​យុ​ត្តិធម៌ ​ដូច​មាន​ចែង​នៅក្នុ​​ង​ច្បា​ប់​ទេ ​ទី១!​ ហើយ​ទី២​ទៀត យើ​ងក៏នៅ​​​តែព្រួ​យបាម្ភថា ​ក៏​នឹងមា​នកា​ររំលោ​ភសិ​ទ្ធិ​ប្រ​ជា​ពលរ​ដ្ឋហ្នឹង​ច្រើ​ន​ជា​ង​មុនទៀ​ត​ ព្រោះ​និ​យា​យទៅ ​គម្រោ​​​​ង​អ​ភិវឌ្ឍ​ន៍ហ្នឹ​ងតែងតែ​មានផ​លប៉ះ​ពាល់​ដ​ល់ដី​ធ្លីរ​បស់ប្រ​ជាពល​រដ្ឋ»​។

បន្ថែ​មពីនេះ លោកបារម្ភ​ថា ក​ម្ពុជា​អាចនឹង​បាត់បង់​ប្រព័​ន្ធ​​អនុ​គ្រោះពន្ធ «អ្វីៗ​គ្រប់​​យ៉ាងលើកលែងតែអាវុធ (EBA)​» ទាំងស្រុ​ង ដូ​ចការព្រ​មាន​​​រប​ស់សភា​​អឺរ៉ុ​ប ​​ក្រោយការ​បោះ​ឆ្នោតជាតិ ឆ្នាំ២០២​៣ បើ​ការប្រកួត​​ប្រជែង​​នយោបាយនៅតែ​ខ្វះតម្លាភាព ​សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។

​​ប្រធាន​មជ្ឈម​ណ្ឌលប្រ​ជាព​លរដ្ឋ ដើម្បី​អភិវ​ឌ្ឍន៍​ និងសន្តិភាព​ លោក ​យង់​ គិ​មអេ​ង ​លើកឡើងថា ​ការមាន​ថ្នាក់ដឹកនាំចម្រុះនៅថ្នាក់មូលដ្ឋានជា​សញ្ញាវិជ្ជមាន​ដល់​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ និង​ជំរុ​ញ​តម្លាភាព​នៃការ​ប្រើប្រាស់​ថវិកាសម្រាប់អភិវឌ្ឍឃុំ​សង្កាត់។ ប៉ុន្តែ​លោក​ថា បញ្ហាដីធ្លី​នឹង​មិន​អាច​ដោះស្រាយ​បាន​ទេ បើបក្សកាន់អំណាចខ្វះឆន្ទៈដោះស្រាយ។

លោកថា៖ «ប៉ុន្តែរឿងដំណោះស្រាយរឿងដីធ្លី ខ្ញុំមិនជឿថាធ្វើទៅបានទេ ពីព្រោះដោយសារ​ថា បញ្ហាដីធ្លី​​វាច្រើនតែជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចធំៗនៅថ្នាក់ជាតិ អ៊ីចឹងទៅប្រហែលជាសមត្ថកិច្ចនៅឃុំសង្កាត់ហ្នឹងគ្មានលទ្ធភាពអីទៅដោះស្រាយទេ»។

នាយកប្រតិបត្តិអ​ង្គកា​រអភិវឌ្ឍន៍​ផ្នត់គំ​និត​ លោក សេក សុជាតិ យល់​ឃើញ​ថា បញ្ហា​សង្គម​អាច​នឹង​រកដំណោះ​ស្រាយ​បាន រួមទាំងបញ្ហាដីធ្លី​ បើអ្នក​នយោបាយមានទំនួលខុសត្រូវខ្ពស់ចំពោះម្ចាស់ឆ្នោត ដែល​​ការណ៍នេះ​ លោកថា កូនសោរនៃដំណោះស្រាយស្ថិតក្នុងដៃមេដឹកនាំបក្សកាន់អំណាច។

ប៉ុន្តែលោកគិតថា ពួកគេអាចនឹងបន្តបាត់សន្លឹកឆ្នោតនៅឆ្នាំក្រោយទៀត បើមន្ត្រីជាប់ឆ្នោតពេលនេះមិន​បាន​ធ្វើតាម​អ្វី​ដែល​ខ្លួន​បាន​ផ្សព្វផ្សាយអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោតថ្មីៗនេះ។

បញ្ហានេះ ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា លទ្ធផល​បោះឆ្នោត​​បណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៨០ភាគរយ​នៃចំនួនអ្នកចេញទៅបោះ​ឆ្នោត បើទោះ​បីគណបក្សភ្លើងទៀន បាន​តិចតួចក្ដី។ លោកចាត់ទុកលទ្ធផលនេះថា ជានិមិត្ត​រូបប្រជា​ធិប​តេយ្យ​នៅថ្នាក់មូលដ្ឋាន។

លោកគូសបញ្ជាក់ថា កំហុសឆ្គង​របស់មន្ត្រីដែលជាប់ឆ្នោត ហើយចូលកាន់តំណែង​នៅថ្នាក់មូលដ្ឋាន ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ ជាការទទួលខុសត្រូវរួមគ្នា ហើយ​ពលរដ្ឋអាចប្តឹងកំហុសឆ្គងទាំងនោះទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បីពង្រឹងអំណាចរបស់ខ្លួនជាម្ចាស់​ឆ្នោត​។

លោកថា៖ «សូម្បីតែមេឃុំ ក៏គាត់[ពលរដ្ឋ]អាចប្តឹងបានដែរ បើសិនជាមេឃុំហ្នឹងរំលោភលើសេចក្តីទុ​កចិត្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្វីដែលរដ្ឋាភិបាលសប្បាយ​ចិត្ត គឺយើងបានរួមគ្នាធ្វើការ»។

តែយ៉ាងណា លោក សេក សុជាតិ នៅតែបារម្ភថា បញ្ហាក្នុងសហគមន៍អាចនឹងរីកធំជាងមុន បើអ្នកជាប់ឆ្នោត​ទាំង​នោះខ្វះឆ​ន្ទៈ​តម្កល់​ប្រយោជន៍ម្ចាស់ឆ្នោតជាធំទេនោះ ខណៈការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ នឹងត្រូវរៀបចំឡើងនៅឆ្នាំ២០២៣ខាងមុន។

បញ្ហា​នេះ លោក សុជាតិ ចង់ឃើញមន្ត្រីជាប់ឆ្នោត រួម​ទាំង​អ្នក​នយោបាយ ប្រកួតអំណាចតាមគន្លងប្រ​ជា​ធិប​តេយ្យ ដើម្បីពង្រឹងស្មារតីបង្រួបបង្រួមជាតិឡើងវិញ តបតាមការចង់បានរបស់សហគមន៍ជាតិនិងអន្តរជាតិ។

លោកថា៖ «ធ្វើយ៉ាងណាក៏ដោយ កុំឱ្យឥទ្ធិពលរបស់គណបក្សធ្វើឱ្យបងប្អូនដែលជា​សមា​ជិកសមា​ជិកា​នៃ​​ក្រុមប្រឹក្សាដែលបានជាប់ឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ទាំងអស់ ក្លាយជាបុគ្គលនាំបញ្ហាកាន់តែធំទៅដ​ល់បងប្អូនដែលជាម្ចាស់ឆ្នោត ស្ថិតក្នុងនីតិកាលរបស់ខ្លួន។ ហើយទង្វើដែលធ្វើឱ្យប៉ះពាល់ទៅដល់ជាតិ មិន​ឯករាជ្យរបស់សមាជិកក្រុមប្រឹក្សាឃុំ​សង្កាត់ គួរ​បោះបង់ចោល ដើម្បីរក្សាគុណតម្លៃរបស់យើងក្នុងនាម​ជាតំណាងម្ចាស់ឆ្នោត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ