សមាគម គ្រូបង្រៀន និងកម្មករ ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ ទាមទារ​លើក​​កម្ពស់​លក្ខ​ខណ្ឌ​​ការ​ងារ​​​គ្រូ​​បង្រៀន

គ្រូបង្រៀន សិស្ស និស្សិត មាតាបិតាសិស្ស កម្មករ និងសហជីព​​ប្រមាណ ១០០នាក់ រួមគ្នារៀបចំ​ពិធី​អបអរ​សាទរ ទិវាគ្រូបង្រៀន​ពិភព​លោក នៅទីលាន​ប្រជាធិបតេយ្យ​ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សមាគមគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ នៅព្រឹក​ថ្ងៃពុធនេះ បាន​ប្រារព្ធ​ទិវាគ្រូបង្រៀនពិភពលោក នៅទីលាន​ប្រជាធិបតេយ្យ​ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីទាមទារ​ឱ្យ​រដ្ឋាភិបាល​​លើកកម្ពស់​​​លក្ខខណ្ឌការ​ងារ​គ្រូបង្រៀន​​​ឱ្យ​ប្រសើរជាងនេះ។

ការរៀបចំ​ពិធី​អបអរ​សាទរ ទិវាគ្រូបង្រៀន​ពិភព​លោក នេះក៏មានការចូលរួម​ពី​គ្រូបង្រៀន សិស្ស និស្សិត មាតាបិតាសិស្ស កម្មករ និងសហជីព​​ប្រមាណ ១០០នាក់ផងដែរ​។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក​ស្រី អ៊ុក ឆា​យ៉ាវី​ បានឱ្យដឹងថា​ ​​​គោលបំណងនៃការរៀបចំទិវានេះ គឺដើម្បី​រំលឹកដឹងគុណដល់​គ្រូបង្រៀន​ដែលចូលរួម​​តស៊ូមតិ និងពលីជីវិតទាមទារការដំឡើង​ប្រាក់បៀវត្ស និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់គ្រូបង្រៀន​ ព្រមទាំង​​ទាម​ទារ​ឱ្យ​មានការ​ដំឡើង​ប្រាក់បៀវត្សបន្ថែមទៀត​​​ ព្រោះថា ​បច្ចុប្បន្ន​ លក្ខខណ្ឌការងារ​របស់គ្រូបង្រៀនមិនទាន់ប្រសើរនោះទេ​។

លោកស្រី អ៊ុក ឆា​យ៉ាវី​ ថ្លែងថា​«ទីពីរ គឺយើងចង់ឱ្យរដ្ឋាភិបាល​​ទទួលដឹងឮថា គ្រូបង្រៀន​នៅមានកម្រិត​ ជាពិសេស​ជីវភាពរស់នៅរបស់គ្រូ​ លក្ខខណ្ឌការងារដែលគ្រូកំពុងតែប្រឈម​ នៅក្នុងប្រទេសកម្ពុជា​»។​​

ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រកាសដោយអង្គការយូណេស្កូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤។ កន្លងទៅ សមាគម​គ្រូបង្រៀន​​កម្ពុជាឯករាជ្យ ធ្លាប់បាន​ប្រារព្ធ​ទិវា​នេះនៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយបង្ហាញ​ពី​ទុក្ខ​លំបាក​របស់គ្រូបង្រៀនកំពុងជួបប្រទះ និង​តែងបាន​ស្នើ​សុំ​រដ្ឋាភិបាលដំឡើង​ប្រាក់ខែ និងដោះ​ស្រាយ​បញ្ហានានាសម្រាប់គ្រូបង្រៀន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ